Maurizio Sarri ​ដើរ​ចេញ​ពី Chelsea ​ទៅ​ដឹកនាំ​នៅ Juventus ​ហើយ

អ្នកចាត់ការ​លោក Maurizio Sarri ​បាន​ប្រកាស​ចែកផ្លូវ​ជាមួយ Chelsea ​ទៅ​ដឹកនាំ​នៅ Juventus ​ជា​ផ្លូវការ​ហើយ បន្ទាប់​ពី​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​បាន​ជួយ​ឲ្យ​តោ​ខៀវ​ឈ្នះ​ពាន​រង្វាន់ Europa League និង​ឈរ​ចំណាត់ថ្នាក់​ទី ៣ នៅ​ក្របខ័ណ្ឌ Premier League។

Sarri ​នឹង​ចូល​កាន់​តំណែង​ជំនួស​លោក Massimiliano Allegri រាប់​ចាប់​ពី​រដូវ​កាល ២០១៩/២០ ត​ទៅ លើ​កុងត្រា​រយៈ​ពេល ៣ ឆ្នាំ។

អ្នក​ស្រី Marina Granovskaia នាយក​ជាន់​ខ្ពស់​នៅ​ក្លឹប​បាន​និយាយ​ថា៖ “យើង​បាន​ជជែក​យ៉ាង​ច្បាស់​លោក Sarri ​ពី​ការ​វិល​ត្រលប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​គាត់ ហើយ​យើង​ក៏​ចូលរួម​អបអរ​ដែល​គាត់​បាន​កាន់​តំណែង​ធំ​មួយ​នៅ Serie A និង​ជូន​ពរ​ឲ្យ​គាត់​សំណាង​ល្អ​ទៅ​ថ្ងៃ​អនាគត”។

បញ្ជាក់​ថា​តំណែង​អ្នកចាត់ការ​បន្ទាប់​នៅ Chelsea ទំនង​ជា​ធ្លាក់​ដល់​ដៃ​វីរបុរស​ជើង​ចាស់ Frank Lampard ​ដែល​កំពុង​ដឹកនាំ​នៅ​ក្លឹប Derby County។ ប្រភព: Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT