លម្អិតពីការវិលត្រឡប់ និងពេលវេលាដែល ចាន់ វឌ្ឍនាកា អាចបង្ហាញខ្លួននៅបឹងកេត

អតីតម្ចាស់ស្បែកជើងមាសលីគកំពូលកម្ពុជា២០១៥ ចាន់ វឌ្ឍនាកា បានសម្រេចត្រឡប់មកចូលរួមជាមួយក្លិបបឹងកេតអែហ្វស៊ីវិញ បន្ទាប់ពីចែកផ្លូវគ្នាជាមួយក្លិប PKNS កាលពីពេលថ្មីៗនេះ។

ចំពោះការវិលមកជាលើកទី៣នេះ ម្ចាស់អាវលេខ១១ បានចុះកិច្ចសន្យាដល់ទៅ៣ឆ្នាំជាមួយបឹងកេត។ គេបានទម្លាយមូលហេតុថា នេះជាពេលវេលាដ៏សមស្របមួយក្នុងការជួយក្លិបវិញ ខណៈខ្លួនរីករាយក្នុងការលេងនៅកម្ពុជាដែលជាទឹកដីកំណើត។

https://www.facebook.com/boeungketfootballclub/videos/816511875399735/

យ៉ាងណាក្តី គេនៅពុំទាន់អាចចូលលេងក្នុងលីគបានឡើយ។ មូលហេតុគឺ CV11 នៅពុំទាន់អាចចុះឈ្មោះចូលគណៈកម្មការ ហើយរង់ចាំដល់ចប់ជុំទី១នៃលីគកំពូលកម្ពុជា និងបន្តនៅជើងទី២របស់ MCL។

បើគ្មានការប្រែប្រួលទីផ្សារដោះដូរកីឡាករនៅកម្ពុជា នឹងបើកចាប់ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា។ ក្នុងនោះក្លិបទាំង១៤អាចផ្លាស់ប្ដូរសមាសភាពកីឡាករក្នុងស្រុក៣រូប និងបរទេស៣នាក់។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT