លឹម ពិសុទ្ធ តារារះថ្មីរបស់ភ្នំពេញក្រោន ផ្តើមក្រឡុកលីគកំពូលកម្ពុជារដូវកាលនេះ

ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ លឹម ពិសុទ្ធ បានធ្វើឲ្យមជ្ឍដ្ឋានបាល់ទាត់កម្ពុជាចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានឪកាសបង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជាលើកដំបូងកាលពីម្សិលមិញ ហើយរកបាន១គ្រាប់ថែមទៀត។

ពិសុទ្ធ បានប្តូរចូលនៅវគ្គទី២ បន្ទាប់ពីភ្នំពេញក្រោន នាំមុខអគ្គិសនីកម្ពុជា ៣-០ ទៅហើយ។ គេបានសហការណ៍យ៉ាងល្អជាមួយរៀមច្បងនៅតំបន់ខាងលើ រហូតបង្កើតឪកាស និងសម្រេចបានគ្រាប់បាល់ទី៤យ៉ាងល្អ។

ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ ទើបតែល្បីឈ្មោះខ្លាំងលើបណ្តាញសង្គ​ម តាមរយៈការស៊ុតកែបាល់ចូលទីដៃគូក្នុងឈុត U19 យ៉ាងអស្ចារ្យ។ ជាមួយក្រុម យុវជនថ្នាល គេក៏បានជួយភ្នំពេញក្រោនទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងពានរង្វាន់ KMH CUP ថែមទៀត។

គ្រាប់បាល់របស់កីឡាករ @lim pisothមិនគួរឲ្យជឿ♥️#TheRED #WeAreOne

Posted by The RED on Sunday, May 26, 2019

 

លោក ស៊ុម វណ្ណា គ្រូបង្វឹកបានបង្ហាញចំណាប់អារម្មណ៍ចំពោះយុវជនរូបនេះយ៉ាងដូច្នេះ៖ « ពួកគេជាធនធានល្អមួយសម្រាប់ក្រុម យើងព្យាយាមផ្តល់ឱកាសដល់កីឡាករទាំងអស់ដើម្បីបានលេង ។ ពិសុទ្ធជាកីឡាកររបស់ក្រុមឈុតធំ ប៉ុន្តែគេមានភារៈកិច្ចជាមួយនិងក្រុមថ្នាលអាយុក្រោម១៨ឆ្នាំរបស់យើង ហើយជាគេក៏តែងតែមកធ្វើការហ្វឹកហាត់ជាមួយយើងផងដែរ ដូច្នេះយើងក៏សម្រេចដាក់គេចូលលេងសម្រាប់ការប្រកួតនេះ ហើយជាក់ស្តែងគេរកគ្រាប់បានតែម្តង សរុបមកពិសុទ្ធ និងរ៉ូហ្សាក់ជាកីឡាករល្អដែលយើងនិងត្រៀមដាក់ពួកគេក្នុងពានរង្វាន់សម្តេច » ។

យុវជនថ្នាលរូបនេះ ទើបតែមានឈ្មោះតម្លើងមកលីគកំពូលកម្ពុជា នារដូវកាលនេះ បន្ទាប់ពីក្លិបជើងឯក៥សម័យរបូតសមាជិកមួយចំនួនធំទៅកាន់ក្រុមផ្សេង។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT