Pele ​ជូន​ដំណើរ Rodrygo ​មក​កាន់ Real Madrid ​

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ប្រេស៊ីល ​Rodrygo Goes ​នឹង​ត្រូវ​មក​កាន់​ទឹក​ដី Real Madrid ​នា​រដូវ​កាល​នេះ​ហើយ ​ក្រោយ​ពី​រូបគេ​ពេញ​វ័យ​១៨​ឆ្នាំ។Rodrygo ​នឹង​ធ្វើ​ការ​ប្រកាស​ជា​កីឡាករ Real Madrid ​នៅ​ថ្ងៃ​អង្គារ៍ សប្ដាហ៍​ក្រោយ​នេះ។ មុន​ពេល​ចេញ​មក​អេស្ប៉ាញ ​កីឡាករ​វ័យ​ក្មេង​រូប​នេះ ​ក៏​ទទួល​បាន​ការ​ទូន្មាន​ពី​វីរបុរស​បាល់ទាត់​របស់​ខ្លួន Pele ​ផង​ដែរ។ ក្នុង​នោះ Pele ​បាន​ជូនពរ​រូបគេ​ឱ្យ​ជោគជ័យ​លើ​វិថី​បាល់ទាត់​នៅ​អឺរ៉ុប។ អ្វី​ដែល​ត្រូវ​ធ្វើ​បំផុត​នោះ គឺ​ប្រឹងប្រែង​ហ្វឹកហាត់​ឱ្យ​ខ្លាំង ​និង​ត្រូវ​ផ្ដោត​លើ​ការ​ស្វែង​រក​គ្រាប់​បាល់​ឱ្យ​បាន​ច្រើន។កីឡាករ​របស់​ក្លឹប Santos ​នេះ ​នឹង​ត្រូវ​ប្រជែង​ជាមួយ​រៀម​ច្បង​ច្រើន​ទៀត ​ក្នុង​ការ​ស្វែង​រក​ជម្រើស​១១​នាក់​ដំបូង​នៅ​ក្លឹប Real Madrid ។ ជា​ពិសេស​គឺ​កីឡាករ​ចំណូល​ថ្មី​ដូច​គ្នា Luka Jovic ​និង Eden Hazard ។ ការ​បង្ហាញ​ខ្លួន​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ ​ខណៈដែល Mendy ​វិញ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT