Bayern Munich ​ត្រៀម​ខ្ចី​ជើង Bale ​ពី​ក្រុម Real Madrid ​ហើយ​

ក្រុម Bayern Munich ​កំពុង​រៀប​ចំ​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ Gareth Bale ​ពី​ក្រុម Real Madrid ​ហើយ ក្រោយ​ពី​កីឡាករ​វែល​រូប​នេះ ​អស់​អនាគត​នៅ​អេស្ប៉ាញ​ទៅ​ហើយ​នោះ។Bale ​ត្រូវ​បាន​ក្លឹប Real Madrid ​ដាក់​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​លក់​ចេញ ​និង​ឱ្យ​ក្រុម​ដទៃ​ខ្ចី​ជើង។ យ៉ាងណាមិញ ​តាំង​ពី​ដាក់​មក​មិន​មាន​ក្រុម​ណា​មួយ​ចង់​បាន​ឡើយ សូម្បី​តែ Man Utd ​និង Spurs ​ផ្ទាល់​ក៏​មិន​មាន​ចំណាប់​អារម្មណ៍​ដែរ។ យ៉ាងណាមិញ​នៅ​ពេល​នេះ ក្រុម Bayern Munich ​ឯ​ណោះ ​បែរ​ជា​បង្ហាញ​ការ​ចាប់​អារម្មណ៍​យក Bale ​១​រដូវ​កាល ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង។

ទន្ទឹម​គ្នា​នោះ​ដែរ រូបគេ​នឹង​ធ្លាក់​ប្រាក់​ពលកម្ម​នៅ​អាល្លឺម៉ង់​មិន​ខាន។ ដោយ​បច្ចុប្បន្ន Bale ​ទទួល​បាន​៣៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍ កាត់​ពន្ធ​រួច។ បើ​ទៅ Bayern ​រូបគេ​នឹង​មិន​បាន​ដល់​ប៉ុណ្ណឹង​ឡើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT