ខ្សែប្រយុទ្ធ Mohamed Salah បានបដិសេធសំណើ១៥០លានផោនរបស់ក្រុម Real Madrid ដើម្បីបន្ដលេងឱ្យក្រុម Liverpool ។កីឡាករអេហ្ស៊ីបខាងលើនេះ មានដំណឹងថាក្លឹប Real ចង់បានកាលពីដើមខែនេះ ប៉ុន្តែចុងក្រោយរូបគេមិនចាកចេញទៅ ហើយច្រានចោលដំណើរដល់១៥០លានផោននោះថែមទៀត។ មានប្រភពបញ្ជាក់ថាមិនត្រឹមតែ Real Madrid ម្នាក់ទេ សូម្បីតែ Juventus ក៏ដោយ ក៏ចង់បានរូបគេមករួមក្រុមផងដែរ។
ចំពោះការចាកចេញនេះដែរ Salah ក៏បានបញ្ជាក់ប្រាប់ក្លឹបហង្សក្រហមដែរថា មិនទាន់ដល់ពេលដែលរូបគេត្រូវចាកចេញពីក្រុមឡើយ។ អតីតកីឡាករ Chelsea រូបនេះចង់លើកពានរង្វាន់ English Premier League ជាមួយក្រុម Liverpool សិន ទើបចង់ចាកចេញទៅក្រុមផ្សេងទៀត៕
ប្រភព៖ DailyMail