De Ligt ​អាច​នឹង​ចូល​រួម​ជាមួយ PSG ​ក្រោយ Barcelona ​និង Man Utd ​មិន​ហាន​ថ្លៃ​

ខ្សែ​ការពារ Matthijs de Ligt ​អាច​នឹង​ទៅ​ចូល​រួម​ជាមួយ​ក្រុម PSG ​ហើយ ក្រោយ​ពី​ក្រុម Barcelona ​និង Man Utd ​មិន​ហាន​ឱ្យ​តម្លៃ​ខ្លួន​ខ្ពស់​ឡើយ​។កីឡាករ​វ័យ​១៧​ឆ្នាំ​ខាង​លើ​នេះ ​កំពុង​ធ្វើ​ឱ្យ​ក្លឹប​ធំ​ៗ​នៅ​អឺរ៉ុប​ចង់​បាន​ជា​ខ្លាំង ក្រោយ​ពី​រូបគេ​លេង​បាន​យ៉ាង​ល្អ​ឱ្យ​ក្រុម Ajax ​កាល​ពី​រដូវ​កាល​មុន​នេះ​។ FC Barcelona ​និង Man Utd ​ជា​ក្រុម​ចង់​បាន​ជាង​គេ ព្រោះ​តំបន់​ការពារ​របស់​ពួកគេ​មិន​ទាន់​រឹងម៉ាំ​ល្អ។ យ៉ាងណាមិញ ​ការ​ចង់​បាន​នេះ​អាច​នឹង​មិន​ទៅ​រួច​ទេ ក្រោយ​ពី De Ligt ​ចង់បាន​តម្លៃ​ខ្លួន​ដល់​១៧​លាន​ផោន​ក្នុង​១​ឆ្នាំ​ឯ​ណោះ។តម្លៃ​នេះ ​មាន​ក្លឹប​តែ​មួយ​ទេ​ដែល​ហាន​ឱ្យ​ដល់​គឺ PSG ​របស់​បារាំង។ ដូច្នេះ​ហើយ ​ទើប​បាន​ជា​គិត​ថា​ក្រុម​អ្នក​មាន​បារាំង​នេះ​ហើយ ​មាន​ឱកាស​ច្រើន​ជាង​គេ​ក្នុង​ការ​នាំ​យក​យុវជន​ឆ្នើម​ខាង​លើ​នេះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT