អាហ្សង់ទីន ​បើក​ឆាក​ចាញ់​ក្រុម​កូឡុំប៊ី ​២-០ ​ពាន Copa America ​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន បើក​ឆាក​ពាន​រង្វាន់ Copa America ​មិន​បាន​ល្អ​ឡើយ ​ដោយ​ចាញ់​ក្រុម​កូឡុំប៊ី ​២-០ ​​បាត់​៣​ពិន្ទុ​ទៅ​ហើយ។អាហ្សង់ទីន ​ដែល​វាយ​សម្រុក​តាំង​ពី​បើក​ឆាក​មក​នោះ ​មិន​ទទួល​បាន​ផល​ឡើយ។ ជាក់​ស្ដែង កូឡុំប៊ី​ឯ​ណោះ​ទេ ដែល​ជា​អ្នក​ស្វែង​រក​គ្រាប់​បាល់​បាន​ទៅ​វិញ​។ ២គ្រាប់​របស់​កូឡុំប៊ី កើត​ឡើង​នៅនាទី ៧១ និង ៨៦ នៃ​តង់ទី២ ដោយ​កីឡាករ Roger Martinez និង Duvan Zapata។ ខណៈ​ដែល Messi ​បាន​លេង​ពេញ​៩០​នាទី​តែ​ម្ដង​ប្រកួត​នេះ ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។ក្រុម​អាហ្សង់ទីន ​ស្ថិត​នៅ​ពូល B ​ជាមួយ​ក្រុម​ប៉ារ៉ាហ្គាយ ​កូឡុំបី ​និង​កាតា។ ពួកគេ​នៅ​សល់​២​ប្រកួត​ក្នុង​ដៃ​ទៀត​ដែល​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត ​ដោយ​ប៉ះ​ក្រុម​ប៉ារ៉ាហ្គាយ មុន​ពេល​ប៉ះ​កាតា៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT