ជោគជ័យជម្រុះវ៉ើលខាប់ កម្ពុជា ឡើងចំណាត់ថ្នាក់ពិភពលោកដល់ទៅ៤លេខសម្រាប់ខែនេះ

ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជា បាន​ហក់​ឡើង​ ៤លេខ ក្នុង​តារាង​ចំណាត់ថ្នាក់ FIFA World Ranking ខែមិថុនា​នេះ ពោល​គឺ​ពី​លេខ ១៧៣ មក​លេខ ១៦៩។

ចំណាត់ថ្នាក់ល្អនេះគឺបានមកពីការឈ្នះប៉ាគីស្ថានទាំង២ជើងក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក FIFA World Cup កាលពីពេលថ្មីៗនេះ។ ក្រុមគោព្រៃកម្ពុជា ខកខានឪកាសឈ្នះ២ប្រកួតជាប់គ្នា តាំងពីខែតុលាឆ្នាំ២០១៦មកម្ល៉េះ ពោលគឺតាំងពីជម្រុះ Suzuki Cup ជាមួយ ទីម័រ ប្រ៊ុយណេ និងឡាវ។

បើប្រៀបធៀបជាមួយ​ក្រុម​ផ្សេងទៀត​នៅ​អាស៊ាន កម្ពុជា ឈរ​លើ​ប្រទេស​ចំនួន ៣ គឺ ឡាវ (១៨៨), ប្រ៊ុយណេ (១៩៣), ទីម័រខាងកើត (២០០)។ ចំំណែក​ក្រុមអាស៊ាន​ដែលឈរ​លើ​កម្ពុជា រួមមាន វៀតណាម (៩៦), ថៃ (១១៦), ហ្វីលីពីន (១២៦), មីយ៉ាន់ម៉ា (១៣៨), ម៉ាឡេស៊ី (១៥៩), សិង្ហបុរី (១៦២)។

ចំណាត់ថ្នាក់ដែលកម្ពុជាធ្លាប់ធ្វើបានល្អបំផុតគឺត្រឹមលេខ១៣៥ កាលពីឆ្នាំ២០១១ ខណៈកំណត់ត្រាអាក្រក់បំផុតលេខ១៩៨កាលពីឆ្នាំ២០១៤។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT