ក្នុងថ្ងៃទី ១៦ ខែ មិថុនា នេះ ក្លិបបឹងកេត បានធ្វើការប្រកាសជូនអំពីការបន្ដកិច្ចសន្យាជាមួយកីឡាករយុវជនរបស់យើងចំនួន៤រូបដែលកិច្ចព្រមព្រៀងនេះមានសុពលភាពរហូតដល់បំណាច់ឆ្នាំ២០២០។
យុវជនទាំង៤រូបរួមមាន ជា វេស្លី, ឃុន សេងថៃ, ឱ ភារុន និង អ៊ុយ វុត្ថា សុទ្ធតែជាកីឡាករយុវជនថ្នាលរបស់ក្លិបដែលបានចូលរួមហ្វឹកហាត់ជាមួយក្លិបអស់រយៈពេលច្រើនឆ្នាំកន្លងមកហើយពួកគេត្រូវបានដំឡើងមកកាន់ឈុតធំចាប់តាំងពីឆ្នាំ២០១៦មកម្លេះ។
សូមបញ្ជាក់ផងដែរថាគិតត្រឹមពេលនេះ បឹងកេត បានបន្តកុងត្រាឲ្យកីឡាកររបស់ខ្លួនសរុប ៧រូបហើយ ដែលមានដូចជា សេត រ៉ស៊ីប,ម៉ាត់ យ៉ាមីុន និង ហុង ផេង រួមទាំងកីឡាករ៤រូបខាងលើ ខណៈដែលកីឡាករទាំងនេះ សុទ្ធតែបន្តកុងត្រារហូតដល់ដាច់ឆ្នាំ ២០២០ ៕