Chelsea ​ត្រូវ​ឱ្យ Derby ​៤​លាន​ផោន បើ​ចង់​បាន Lampard មក​ដឹក​នាំ​ក្រុម​

ក្រុម Chelsea ​នឹង​ត្រូវ​ឱ្យ​ក្លឹប Derby County ​៤​លាន​ផោន ​ទើប​ពួកគេ​អាច​នាំ​យក Lampard ​មក​ដឹក​នាំ​ក្រុម​បាន​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។

កាល​ពី​ម្សិលមិញ ​ក្រុម Chelsea ​បាន​អនុញ្ញាត​ឱ្យ​លោក Sarri ​ចាកចេញ​ពី​ក្រុម​ដើម្បី​ទៅ​ដឹក​នាំ​ក្រុម Juventus ​តាម​អ្វី​ដែល​អ្នក​ចាត់ការ​រូប​នេះ​ចង់​បាន​ហើយ។ យ៉ាងណាមិញ ​ពេល​នេះ​ពួកគេ​កំពុង​ទាក់ទង​របស់​វីរបុរស​របស់​ខ្លួន Lampard ​មក​ដឹក​នាំ​ក្រុម​វិញ​ម្ដង។ ការ​យក​អតីត​កីឡាករ​ខ្លួន​មក​ដឹក​នាំ​ក្រុម​នេះ ក៏​មិន​ស្រួល​ដែរ ត្បិត​អី​ពួកគេ​នឹង​ត្រូវ​ចរចា​ជាមួយ​ក្រុម Derby ​ទៀត។ បើ​តាម​ការ​បញ្ជាក់ គឺ​ក្រុម Chelsea ​ត្រូវ​ឱ្យ Derby ​ដល់​៤​លាន​ផោន ទើប​អាច​យក Lampard ​មក​បាន។

ការ​ត្រលប់​មក​វិញ​របស់ Lampard ​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​នាំ​យក​អតីត​កីឡាករ​របស់ Chelsea ​ជា​ច្រើន​នាក់​មក​ជាមួយ​ផង​ដែរ។ ​ក្នុង​នោះ ​Didier Drogba ​និង ​Claude Makelele ​ក៏​អាច​ត្រលប់​មក​ជួយ​ក្រុម​តោ​ខៀវ​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT