Poga ​ជំរុញ​ឱ្យ​ការ​ផ្លាស់​ទៅ Real Madrid ​កើត​ឡើង​កាន់​តែ​លឿន​

ខ្សែ​បម្រើ Pual Pogba ​កំពុង​ជំរុញ​ឱ្យ​ការ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Real Madrid ​របស់​ខ្លួន ​កាន់​តែ​ឆាប់​កើត​មាន​ឡើង ​ក្រោយ​ពី​រូបគេ​លែង​ចង់​នៅ Man Utd ​ទៀត​ហើយ។

ក្រុម Real Madrid ​ចង់​បាន Pogba ​ដែរ ប៉ុន្តែ​តម្លៃ​ខ្លួន​ខ្ពស់​ពេក​ទើប​ក្រុម​របស់​លោក Zidane ​ហាក់​ស្ទាក់ស្ទើរ​ខ្លាំង​។ ស្រប​ពេល​ពួកគេ​រដូវ​កាល​នេះ ​បាន​ចំណាយ​អស់​ជាង​៣០០​លាន​ផោន​ទៅ​ហើយ ​ក្នុង​ការ​ទិញ​យក​កីឡាករ​ល្អ​ៗ មក​ពង្រឹង​ក្រុម​។ ដូច្នេះ​ហើយ ការ​ទិញ​កីឡាករ​ថ្លៃ​ទៀត​បាន ​លុះ​ត្រា​តែ​ពួកគេ​បញ្ចេញ​កីឡាករ​ខ្លះ​វិញ​ផង​ដែរ។

ទន្ទឹម​នឹង​រឿង​នេះ Pogba ​ផ្ទាល់​ក៏​កំពុង​ជួយ​ជំរុញ​ឱ្យ​ការ​ផ្ទេរ​កើត​ឡើង​ផង​ដែរ។ រូបគេ​លែង​ចង់​បន្ដ​លេង​នៅ Old Trafford ​ទៀត​ហើយ ​ដោយ​ចង់​ទៅ​ធ្វើ​ការ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​វិញ។ Man Utd ​បាន​ដាក់​តម្លៃ​រូបគេ​ដល់​១៥០​លាន​ផោន​ឯ​ណោះ ដែល​តម្លៃ​នេះ​គឺ​មិន​ចង់​លក់​កីឡាករ​ចេញ​តែ​ម្ដង៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT