ក្រុមបាល់ទាត់នារីអូស្ត្រាលីបានវាយបកយកឈ្នះលើក្រុមប្រេស៊ីល បាន៣-២ វិញ ក្នុងការប្រកួតពានរង្វាន់បាល់ទាត់នារី Women World Cup 2019 កាលពីយប់មិញនេះ។
នៅតង់ទី១ ក្រុមប្រេស៊ីល បាននាំមុខក្រុមអូស្ត្រាលី ២-១។ ខណៈដែលចូលដល់តង់ទី២ អូស្ត្រាលី រកបានគ្រាប់បាល់តាមស្មើវិញ និងបាន១គ្រាប់ជ័យជម្នះទៀត ដោយការធ្វើឱ្យចូលទីខ្លួនឯងរបស់Monica ។ ចប់ការប្រកួត ក្រុមអូស្ត្រាលីឈ្នះប្រេស៊ីល ៣-២។ ដោយនេះក៏ជាការបរាជ័យក្នុងវគ្គសន្សំពិន្ទុតាមពូលជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំចុងក្រោយរបស់ប្រេស៊ីលផងដែរ។
ឆ្លងកាត់ការប្រកួតនេះ ក្រុមប្រេស៊ីលនៅបន្ដលេខ១ក្នុងតារាងពូល C ដដែល ក្រោយពីឆ្លងកាត់២ប្រកួត ឈ្នះក្រុមចាម៉ៃកា ៣-០ និងចាញ់ក្រុមអូស្ត្រាលី ៣-២នេះ៕ប្រភព៖ Dailymail