Sky Italia៖ “Juve ព្រមព្រៀង​យក Sarri ខណៈ Chelsea សម្លឹង​ឃើញ​ម្នាក់​នេះ​ហើយ​ស្រេច”

យោង​តាម​របាយការណ៍​ពី Sky Italia ​បាន​ចុះ​ផ្សាយ​ថា​ក្លឹប​យក្សJuventus បាន​ព្រមព្រៀង​រួច​ជា​ស្រេច​ហើយ​ជាមួយ​អ្នកចាត់ការ​លោក Maurizio Sarri ​ក្នុង​ការ​ចូល​មក​ជួស​តំណែង​លោក Massimiliano Allegri ដែល​បាន​ចាកចេញ​កាល​ពី​បិទ​រដូវ​កាល ២០១៨/១៩។

Sarri នឹង​ក្លាយ​ជា​បេក្ខភាព​គ្រូ​បង្វឹក​ថ្មី​នៅ​សេះ​បង្កង់ បន្ទាប់​ពី​បាន​ជួយ​ដឹកនាំ Chelsea ឲ្យ​ឈ្នះ Europa Leauge និង​មាន​កៅអី Top 4 នៅ​ក្របខ័ណ្ឌ Premier League។

យ៉ាងណាមិញ​សម្រាប់​អ្នកចាត់ការ​ថ្មី​របស់ Chelsea ​នោះ​គឺ​ជើង​ចាស់ Frank Lampard ​ដែល​កំពុង​ដឹកនាំ​នៅ Derby ​ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ផ្លាស់​មក​ដឹកនាំ​នៅ​ដី​ចាស់ Stamford Bridge ​ក្រោយ​ខ្លួន​ធ្លាប់​ជា​កីឡាករ​ចាស់​វស្សា​នៅ​តោ​ខៀវ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ដែរ​នោះ។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT