អ្នក​គាំទ្រ Real Madrid ​ចង់​ឱ្យ Perez ​ទិញ ​Mbappe ​ម្នាក់​ទៀត​

ក្លឹប Real Madrid ​បាន​ធ្វើ​ពិធី​បង្ហាញ​ខ្លួន​កីឡាករ Eden Hazard ​កាល​ពី​យប់មិញ​នេះ​ហើយ ​ដោយ​មាន​អ្នក​ចូល​រួម​អបអរ​ប្រមាណ​៥​ម៉ឺន​នាក់​ឯ​ណោះ។

ក្នុង​ឱកាស​អបអរ​កីឡាករ​ថ្មី​នេះ​ដែរ ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ស្រែក​ទាមទារ​ឱ្យ​លោក Perez ​ដែល​ជា​ប្រធាន​ក្រុម Real Madrid ​ទិញ​យក Mbappe ​ម្នាក់​ទៀត​មក​រួម​ក្រុម​នា​រដូវ​កាល​នេះ។ កីឡាករ​វ័យ​ក្មេង​របស់ PSG ​រូប​នេះ ក៏​ក្រុម​អធិរាជ​ស​ចង់​បាន​ដែរ ប៉ុន្តែ​ពិបាក​បន្តិច ត្បិត​អី​រូបគេ​មាន​តម្លៃ​ខ្លួន​ខ្ពស់ ​និង​ក្រុម PSG ​ផ្ទាល់​ក៏​មិន​ព្រម​លក់​ចេញ​ដែរ។

ទន្ទឹម​គ្នា​នេះ​ដែរ ​Mbappe ​ក៏​ធ្លាប់​និយាយ​ដែរ​ថា​ខ្លួន​មិន​ទាន់​មាន​ចិត្ត​ចង់​ចាកចេញ​ទៅ​ណា​ទេ។ ហើយ​ពេល​នេះ​ក៏​មិន​មែន​ជា​ពេល​ដែល​ត្រូវ​និយាយ​ពី​ក្រុម Real Madrid ​ដែរ៕​ប្រភព៖ Dailymail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT