Hazard ​៖ ​ខ្ញុំ​មក Real Madrid ​ដើម្បី​លើក​ពាន Ballon d’Or

ខ្សែ​បម្រើ​ Eden Hazard ​ត្រូវ​បាន​ក្រុម Real Madrid ​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ហើយ​កាល​ពី​យប់មិញ​នេះ ​ដែល​មាន​អ្នក​គាំទ្រ​៥​ម៉ឺន​នាក់​ចូល​រួម​ទស្សនា។

Hazard ​ផ្ទេរ​ពី​ក្រុម Chelsea ​មក​នេះ ក្នុង​តម្លៃ​សរុប​ទាំង​អស់​១៥០​លាន​ផោន ​ហើយ​ជាប់​ឈ្មោះ​ជា​កីឡាករ​ថ្លៃ​ជាង​គេ​បំផុត​ក្នុង​ក្លឹប​អធិរាជ​ស។ ក្នុង​ឱកាស​បង្ហាញ​ខ្លួន​ Hazard ​បាន​បញ្ជាក់​ថា​រូបគេ​មក​ក្រុម Real Madrid ​នេះ​ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម ​និង​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​នៅ​លើ​លោក​នេះ។ វា​ជា​ក្ដី​ស្រមៃ​មួយ​ដែល​ក្លាយ​ជា​ការ​ពិត​ក្នុង​ការ​ដែល​បាន​មក​លេង​នៅ​អេស្ប៉ាញ​នេះ។

កីឡាករ​បែលហ្សិក​ខាង​លើ​ក៏​បង្ហើប​ដែរ​ថា ​ការ​ចរចា​ផ្ទេរ​នេះ​កើត​មាន​ឡើង​តាំង​ពី​ចប់ World Cup 2018 ​មក​ម្ល៉េះ ​ប៉ុន្តែ​មិន​ទាន់​ត្រូវ​គ្នា ​ដោយ​ត្រូវ​រង់ចាំ​ដល់​១​ឆ្នាំ​មក​នេះ ទើប​អាច​សម្រេច​ការ​ផ្ទេរ​បាន៕​ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT