Man Utd ​ប្រជែង Barcelona ​ចង់​បាន​ Griezmann ​ដែរ​ហើយ​

ក្រុម Manchester United ​ចូល​រួម​ប្រជែង​ជាមួយ​ក្រុម FC Barcelona ​ទិញ​យក​ខ្សែ​ប្រយុទ្ធ Antoine Griezmann ​ដែរ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​៩៥​លាន​ផោន​។

កីឡាករ​បារាំង​នេះ ​មាន​ទំនាក់ទំនង​ខ្លាំង​ក្នុង​ការ​ផ្ទេរ​ទៅ​លេង​នៅ​ក្រុម Barcelona ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ក្រុម Man Utd ​ក៏​ចេញ​មុខ​មក​ប្រជែង​យក​រូបគេ​ផង​ដែរ។ ​បើ​តាម​ប្រភព​បញ្ជាក់​ថា​ក្រុម​បិសាច​ក្រហម ​ដាក់​តម្លៃ​៩៥​លាន​ផោន ​នាំ​យក​ Griezmann ​មក​លេង​នៅ Old Trafford ។ ដោយ​ឡែក​សម្រាប់​ក្រុម Barcelona ​វិញ ​ហាក់​មិន​ប្រញាប់​ក្នុង​ការ​ចុះ​កុងត្រា​យក​ឡើយ ត្បិត​អី​ពួកគេ​មាន​ភាគរយ​ខ្ពស់​ស្រាប់​ថា​នឹង​យក​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ។

កាល​ពី​ដើម​ខែ​កន្លង​ទៅ  Griezmann ​ក៏​បាន​និយាយ​ប្រាប់​អ្នក​កាសែត​ដែរ​ថា​៖ “ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​នឹង​បន្ដ​លេង​នៅ​ក្រប​ខណ្ឌ La Liga ​ទៀត​ឬ​យ៉ាង​ណា​ទេ។ ខ្ញុំ​ដឹង​ថា​កន្លែង​ណា​ខ្ញុំ​ចង់​ទៅ​លេង។ ខ្ញុំ​ក៏​ចង់​ឱ្យ​មាន​ការ​ផ្ទេរ​មួយ​កើត​ឡើង​ឆាប់​ៗ​នេះ​ដែរ”៕​ប្រភព៖ Dailymail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT