Sarri ​បាន​យល់​ព្រម​ដឹក​នាំ​ក្រុម Juventus ​មែន​ទែន​ហើយ​

លោក Sarri ​បាន​យល់​ព្រម​ទៅ​ដឹក​នាំ​ក្រុម Juventus ​ហើយ ​ដោយ​ទទួល​បាន​តម្លៃ​ពល​កម្ម​៧​លាន​ផោន​ក្នុង​១​ឆ្នាំ ​ហើយ​អ្នក​ជំនួស​លោក​នៅ Chelsea ​គឺ Lampard ។

ភ្នាក់ងារ​របស់​លោក ​Sarri ​បាន​មក​ជួប​ផ្ទាល់​ជាមួយ​ក្រុម​ការងារ​របស់​ក្លឹប Chelsea ​ដើម្បី​ចរចា​គ្នា​ឱ្យ​បុរស​អ៊ីតាលី​នេះ​អាច​ចេញ​ពី​អង់គ្លេស​ទៅ​អ៊ីតាលី​វិញ​បាន។ ក្រោយ​ពី​ពិភាក្សា​គ្នា​កាល​ពី​ម្សិលមិញ ​ជា​លទ្ធផល​គឺ​លោក Sarri ​អាច​ចាកចេញ​ពី Chelsea ​បាន​ហើយ ​ដើម្បី​ទៅ​ដឹក​នាំ​ក្រុម Juventus ។

ការ​ចាកចេញ​របស់​លោក Sarri ​នេះ ​ក្រុម​តោ​ខៀវ​កំពុង​ទាក់ទង​អតីត​កីឡាករ​ខ្លួន Frank Lampard ​មក​ដឹក​នាំ​ក្រុម​វិញ ​ក្រោយ​ពី​លោក​ធ្វើ​ការងារ​ជា​អ្នក​ចាត់ការ​នេះ​បាន​ល្អ គ្រា​ដឹក​នាំ​ក្រុម Derby County ៕​ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT