Hazard និយាយ​ដល់​រឿង​អ្នក​ស៊ុត​បាល់​ប៉េណាល់ទី​ឲ្យ R.Madrid ​រដូវ​កាល​ក្រោយ

Eden Hazard ​បាន​បង្ហាញ​ខ្លួន​ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​នៅ​ឯ​កីឡដ្ឋាន​ប្រមាណ ៥០ ០០០ នាក់​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ ដោយ​រូប​លោក​ហាក់​សប្បាយ​រីករាយ​និង​មោទនភាព​ជា​ខ្លាំង​សម្រាប់​ការ​ផ្លាស់​មក​ចូលរួម​នៅ​ទឹក​ដី Santiago Bernabeu។

ជជែក​ដល់​រឿង​អ្នក​ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ​ឬ​បាល់​ប៉េណាល់ទី អតីត​ខ្សែ​ប្រយុទ្ធ​នៅ Chelsea រូប​នេះ បាន​ឯកភាព​ដោយ​ព្រម​បន្ត​ប្រគល់​ឲ្យ​ទៅ Sergio Ramos ដែល​ជា​ប្រធាន​ក្រុម​ជា​អ្នក​ស៊ុត​ត​ទៅ​ទៀត។

ថ្លែង​ក្នុង​ការ​បង្ហាញ​ខ្លួន​នា​ថ្ងៃ​ព្រហស្បតិ៍ Hazard ប្រាប់​ថា៖ “ខ្ញុំ​គិត​ថា​ប្រធាន​ក្រុម [Ramos] គាត់​ធ្វើ​បាន​ល្អ​ខ្លាំង​សម្រាប់​ការ​ស៊ុត​ប៉េណាល់ទី”។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បន្ត៖ “ខ្ញុំ​មិន​គិត​ថា​នឹង​សុំ​គាត់​ឲ្យ​ផ្តល់​មក​ខ្ញុំ​អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ខ្ញុំ​គិត​ថា Ramos ​គួរ​បន្ត​ស៊ុត​បាល់​ប៉េណាល់ទី​ហើយ​អាច​រក​គ្រាប់​បាល់​បន្ថែម​ទៀត​ដោយ​គ្មាន​ការ​សង្ស័យ​អ្វី​ទាំង​អស់”។ ប្រភព: FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT