• ក្ដៅៗ Muangthong តែងតាំង គ្រូ បង្វឹក ថ្មី ជា អតីត គ្រូ Buriram United និង ជម្រើស ជាតិ ថៃ

    ក្រុម SCG Muangthong United បាន ប្រកាស តែងតាំង លោក Alexandre Gama ជា គ្រូ បង្វឹក ថ្មី របស់ ខ្លួន ដើម្បី ស្នា ស្ថានភាព ក្រុម ឡើង វិញ នៅ ជើង ទី ២ លីគ កំពូល ថៃ ។

    គ្រូ បង្វឹក ប្រេស៊ីល វ័យ ៥១ ឆ្នាំ នេះ មាន បទ ពិសោធ ច្រើន ក្នុង លីគ កំពូល ថៃ ដោយ ធ្លាប់ ដឹក នាំ ក្រុម Buriram United , Chiang Rai និង ដឹក នាំ យុវជន ជម្រើស ជាតិ ថៃ U21 និង U23 ថែម ទៀត ផង។ ថ្នាក់ ដឹក នាំ របស់ ក្រុម Muangthong ជឿ ជាក់ ថា វត្តមាន របស់ លោក នឹង អាច ជួយ ក្រុម ឱ្យ គេច ផុត ពី តំបន់ កាត់ ចោល បាន សម្រាប់ រដូវ កាល នេះ។

    លោក Gama បាន និយាយ ក្នុង សន្និសីទ ដែរ ថា លោក ចូល ចិត្ត ការ ប្រកួត ប្រជែង។ Muangthong ជា ក្រុម ធំ និង មាន ប្រវត្តិសាស្ត្រ ល្អ យូរ មក ហើយ។ ខណៈ ដែល ចំណាត់ ថ្នាក់ បច្ចុប្បន្ន នេះ មិន សក្ដិសម សម្រាប់ ក្រុម យក្ស ថៃ មួយ នេះ ទេ។ លោក នឹង នាំ ក្រុម នេះ ឱ្យ ទៅ រក ចំណាត់ ថ្នាក់ របស់ គេ វិញ។

    ក្រុម Muangthong បច្ចុប្បន្ន នេះ ឆ្លង កាត់ ១៣ ប្រកួត មាន ១១ ពិន្ទុ ឈរ នៅ លេខ រៀង ទី ១៥ ក្នុង ចំណោម ក្រុម ទាំង អស់ ១៦ ក្រុម។ រដូវ កាល នេះ ជា រដូវ កាល អន់ បំផុត សម្រាប់ ក្រុម មួយ នេះ ដោយ ងើប មិន ផុត ឡើយ ពី តំបន់ កាត់ ចោល៕

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT