• តម្លៃ​ខ្លួន Neymar ​ធ្លាក់​ចុះ​១០០​លាន​ផោន ​ដោយសារ​របួស​ច្រើន​ពេក​

    តាម​ការ​សិក្សា​មួយ​បាន​បញ្ជាក់​ថា​តម្លៃ​ខ្លួន​របស់ Neymar ​បាន​ធ្លាក់​ចុះ​១០០​លាន​ផោន ដោយសារ​តែ​បញ្ហា​របួស​ច្រើន​ពេក ​និង​ថ្មី​ៗ​នេះ​មាន​រឿង​អាស្រូវ​រំលោភ​នារី​ភេទ​ទៀត។

    តាម​ស្ថិតិ​បង្ហាញ​ថា ​តាំង​ពី​ចូល​លេង​ឱ្យ​ក្រុម PSG ​មក ​ខ្សែ​ប្រយុទ្ធ Neymar ​លេង​បាន​តែ​៥១,៨% ​ប៉ុណ្ណោះ ​ក្នុង​ចំណោម​ការ​ប្រកួត​សរុប។ ក្រៅ​ពី​នោះ គឺ​សុទ្ធ​តែ​ជាប់​ពិន័យ ​និង​របួស​រហូត។ អម​ជាមួយ​បញ្ហា​រឿង​អាស្រូវ ​ជាមួយ​អ្នក​គាំទ្រ ​និង​នារី​ម្នាក់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ទៀត ​បាន​ធ្វើ​ឱ្យ​តម្លៃ​ខ្លួន​របស់​គេ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

    កាល​ពី​ឆ្នាំ ២០១៧ ​រូបគេ​ផ្លាស់​ពី​ក្រុម Barcelona ​ទៅ PSG ​មាន​តម្លៃ​ខ្លួន​២២២​លាន​អឺរ៉ូ។ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​តម្លៃ​ខ្លួន​បាន​ធ្លាក់​១០០​លាន​បាត់​ទៅ​ហើយ ពោល​គឺ​នៅ​ត្រឹម​ប្រមាណ​១២០​លាន​អឺរ៉ូ​ប៉ុណ្ណោះ។ សម្រាប់​ឆ្នាំ​នេះ​ទៀត​សោត Neymar ​ក៏​ប្រហែល​មិន​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​៥០​នាក់​ចុង​ក្រោយ​ប្រជែង​ពាន Ballon d’Or ​ផង​៕ប្រភព៖ Marca

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT