Man Utd ​បដិសេធ​មិន​យក Bale ​ឡើយ ទោះ​ឱ្យ​ទទេ​ក៏​ដោយ​

ក្រុម​បិសាច​ក្រហម Manchester United ​បាន​បដិសេធ​ក្នុង​ការ​យក​ខ្សែ​ប្រយុទ្ធ Gareth Bale ​ពី​ក្រុម Real Madrid ​បើ​ទោះ​ជា​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ក៏​ដោយ​។

​ក្រុម Man Utd ​បាន​ប្រកាស​កាល​ពី​យប់មិញ​ថា​ពួកគេ​ទិញ​បាន​កីឡាករ​ម្នាក់​ពី Swansea ​ហើយ គឺ Daniel James ​ក្នុង​តម្លៃ​១៧​លាន​ផោន។ ​ក្នុង​នោះ​ដែរ ​បិសាច​ក្រហម​ក៏​បាន​ច្រាន​ចោល​ដំណឹង​ថា​ពួកគេ​ចង់​បាន​ Bale ​ពី​ក្រុម Real Madrid ​ផង​ដែរ។ ​លោក Ole ​អ្នក​ចាត់ការ​ក្រុម​បាន​បញ្ជាក់​ថា​លោក​នឹង​ទិញ​ចូល​កីឡាករ​ក្មេង​ៗ ​ដើម្បី​កសាង​ក្រុម​ឡើង​វិញ។

ដូច្នេះ​មាន​ន័យ​ថា​អ្វី​ដែល​ក្រុម Real Madrid ​ចង់​បញ្ចេញ Bale ​មក​ឱ្យ Man Utd ​នោះ​គឺ​មិន​អាច​ទទួល​បាន​ឡើយ ​បើ​ទោះ​ជា​ស្ថិតិ​ក្នុងលក្ខខណ្ឌ​ខ្ចី​ជើង​ក៏​ដោយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT