[ផ្លូវការ] បាន​ដូច​ចិត្ត Perez ​ឲ្យ​កាដូ​កីឡាករ​ថ្មី​មួយ​ដល់ Zinedine Zidane

ក្លឹប Lyon បាន​ព្រមព្រៀង​ក្នុង​ការ​ផ្ទេរ​ចេញ​ខ្សែ​ការពារ Ferland Mendy ឲ្យ​ទៅ​ក្លឹប Real Madrid ជា​ផ្លូវការ​ហើយ ជាមួយ​នឹង​តម្លៃ​ខ្លួន​ប្រមាណ ៤៨ លាន​អឺរ៉ូ។

ក្លឹប​បារាំង​បាន​បញ្ជាក់​ពី​កិច្ច​ចុះ​ហត្ថលេខា​ថ្មី​មួយ​នេះ ដោយ​យុវជន​វ័យ ២៤ ឆ្នាំ​ព្រមព្រៀង​លើ​កុងត្រា​រយៈ​ពេល ៦ ឆ្នាំ ហើយ​ត្រៀម​បង្ហាញ​ខ្លួន​នៅ​កីឡដ្ឋាន Santiago Bernabeu ​នា​ថ្ងៃ​ទី ១៩ ​មិថុនា។

នេះ​ជា​កីឡាករ​ទី ៣ ហើយ​ដែល​លោក Perez បាន​ផ្គាប់​ចិត្ត​លោក Zinedine Zidane ដោយ​ ២ រូប​កន្លង​មក​មាន​ដូច​ជា Luka Jovic និង Eden Hazard។

Zidane ទំនង​ជា​យក Mendy ​មក​ជួស​តំណែង​របស់ Marcelo ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​ក្លឹប Real Madrid មាន​សង្ឃឹម​ក្រោក​ឈរ​ឡើង​វិញ ជា​ការ​ប្រជែង​ជាមួយ​ក្លឹប​យក្ស FC Barcelona ក៏​ដូច​ជា​បណ្តា​ក្លឹប​នៅ​អឺរ៉ុប​ក្រោយ​រដូវ​កាល​ចាស់​ហាក់​ធ្វើ​មិន​សូវ​បាន​ល្អ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT