CEO ក្លឹប At Madrid ប្រាប់​ចំៗ​ពី​ក្លឹប​ថ្មី ដែល Griezmann នឹង​ទៅ​ចូលរួម

ត្បិត​ដំណឹង​ផ្លូវការ​មិន​ទាន់​ត្រូវ​បាន​ទម្លាយ​ចេញ ប៉ុន្តែ​នាយក​ប្រតិបត្តិ​របស់​ក្លឹប Atletico Madrid លោក Miguel Angel Gil Marin ​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា Antoine Griezmann ​ប្រាកដ​ណាស់​នឹង​ទៅ​ចូលរួម​ជាមួយ Barcelona ​នា​រដូវ​កាល​ក្រោយ។

Griezmann ​ដែល​បាន​បង្ហាញ​ពី​ការ​ចាកចេញ​នា​បិទ​រដូវ​កាល ២០១៨/១៩ ​រក​បាន ១៥ គ្រាប់​ក្នុង​ការ​ប្រកួត ៣៧ លើក​ក្នុង​លីគ ធ្លាក់​ចុះ​ពី​ស្ថិតិ ១៩ គ្រាប់​ក្នុង ៣២ ប្រកួត​នា​រដូវ​កាល​ចាស់​មួយ​ផ្សេង​ទៀត។

លោក Gil Marin ​បាន​ប្រាប់ Movistar ដូច្នោះ​ថា៖ “ខ្ញុំ​ដឹង​ថា​តើ Griezmann ​នឹង​ទៅ​លេង​នៅ​ទី​ណា នោះ​គឺ Barcelona ដែល​យើង​បាន​ដឹង​តាំងតែ​ពី​ខែ​មិនា​មក​ម្ល៉េះ”។ គួរ​បញ្ជាក់​ថា​កុងត្រា​របស់​កីឡាករ​បារាំង​ជាមួយ​ក្លឹប​អេស្ប៉ាញ​នៅ​ជាប់​ដល់​ឆ្នាំ ២០២៣ ហើយ​បើ​តាម​តម្លៃ​ផ្តាច់​កុងត្រា​នេះ​អាច​ខ្ពស់​ដល់ ១២០ លាន​អឺរ៉ូ។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT