Ferdinand៖ “ជើង​ចាស់​ម្នាក់​នេះ អាច​ដើរ​តួ​ជា Pep ទីពីរ​ដឹកនាំ Chelsea រដូវ​កាល​ក្រោយ”

ទន្ទឹម​ពេល​ដែល​ក្លឹប Chelsea កំពុង​រង​ចចាមអារ៉ាម​ពី​ការ​ត្រៀម​ដក​ចេញ​នូវ​បេក្ខភាព​គ្រូ​បង្វឹក​លោក Maurizio Sarri ក្រឡេក​ទៅ​មើល​អតីត​កីឡាករ​លោក Rio Ferdinand ​បាន​សម្លឹង​ឃើញ​ថា​ជើង​ចាស់ Frank Lampard គឺ​សក្តិសម​បំផុត​ក្នុង​ការ​មក​កាន់​តំណែង​ថ្មី​នា​រដូវ​កាល​ក្រោយ។

ប្រាប់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ Ferdinand បាន​ប្រដូច Lampard ទៅ​នឹង​គ្រា​ដែល Pep ចូល​ដឹកនាំ Barcelona ជា​លើក​ដំបូង។ លោក​និយាយ​ថា៖ “Lampard ជា​ជម្រើស​ល្អ​បំផុត ដោយ​យើង​មើល​ទៅ​ Pep កាល​ដឹកនាំ​ឈុត​ធំ​នៅ Barca គឺ​គាត់​បណ្តុះ​យុវជន​នៅ​ក្នុង​ក្លឹប ហើយ Frank ក៏​ដឹង​ច្បាស់​ពី​ក្លឹប​និង​ស្គាល់​កីឡាករ​នៅ​ទី​នោះ បែប​នេះ​កីឡាករ​ប្រាកដ​ជា​គោរព​ដល់​គាត់”។

អតីត​កីឡាករ Man City បន្ត៖ “កន្លង​ទៅ​គាត់​ក៏​ធ្លាប់​ផ្លាស់ប្តូរ​ឲ្យ​ក្លឹប​មួយ​ទទួល​បាន​ជោគជ័យ​ត្រឹម​រយៈ​ពេល​មួយ​រដូវ​កាល បែប​នេះ​ប្រសិន Chelsea ជាប់​បម្រាម​ការ​ដោះដូរ នោះ​ខ្ញុំ​គិត​ថា Frank ​ក៏​ដូច​ជា​ជំនួយការ​លោក Jody ​ដែល​ពួក​គេ​ស្គាល់​យុវជន​ច្បាស់ ហើយ​ដឹង​ថា​ពួក​គេ​ត្រូវ​ធ្វើ​បែប​ណា”។

រំឭក​ថា Lampard បាន​ឈ្នះ​ពាន​រង្វាន់ Premier League ៣ សម័យ​កាល, Champions League, FA Cup និង​ពាន​រង្វាន់​តូចៗ​ជា​ច្រើន​ទៀត​គ្រា​លេង​ឲ្យ​ក្លឹប Chelsea។ ប្រភព៖ Sportskeeda​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT