Aaron ​សុំ​ក្លឹប​ Crystal Palace ​ចេញ ​ដើម្បី​បាន​ចូល​រួម​ជាមួយ Man Utd ​

Aaron Wan-Bissaka ​បាន​ប្រាប់ Crystal Palace ​ថា​រូបគេ​ចង់​ចាកចេញ​ពី​ក្រុម​នៅ​រដូវ​ក្ដៅ​នេះ​ហើយ ដើម្បី​ទៅ​ចូល​រួម​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ។

ក្រុម​បិសាច​ក្រហម ​កំពុង​ស្វែង​រក​ខ្សែ​ការពារ​មក​ពង្រឹង​ក្រុម​ឡើង​វិញ ​ក្រោយ​ពី​រដូវ​កាល​មុន​នេះ ​នៅ​តំបន់​ការពារ​ធ្លាយ​គ្រាប់​បាល់​ច្រើន។ ​ក្នុង​នោះ លោក Ole ​ពេញ​ចិត្ត​កីលាករ Aaron ​ខាង​លើ​នេះ ​បើ​ទោះ​ជា​តម្លៃ​ខ្លួន​របស់​គេ​ឡើង​ដល់​៤០​លាន​ផោន​ក៏​ដោយ។ ប្រភព​នៅ​អង់គ្លេស ​បាន​បញ្ជាក់​សាមី​ខ្លួន​ក៏​មាន​បំណង​ចង់​ចូល​រួម​ជាមួយ​ក្រុម Man Utd ​។

ថ្មីៗ​នេះ ​រូបគេ​ថែម​ទាំង​បាន​សុំ​ក្លឹប​ចាកចេញ​ថែម​ទៀត​ផង ​ដើម្បី​ធ្វើ​ឱ្យ​ការ​ផ្ទេរ​កាន់​តែ​ឆាប់​កើត​មាន​ឡើង។ Aaron ​ត្រឹម​វ័យ​២១​ឆ្នាំ ​មាន​ក្រុម​ជា​ច្រើន​ចង់​បាន​រូបគេ ​ខណៈ​ដែល Man Utd ​នេះ គឺ​ជា​បេក្ខភាព​ឈាន​មុខ​គេ៕ប្រភព៖ Dailymail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT