Messi ​ឡើង​លើ Ronaldo ​ជា​កីឡាករ​រក​ចំណូល​បាន​ច្រើន​បំផុត​ឆ្នាំ​នេះ​

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​ក្លាយ​ជា​កីឡាករ​រក​ចំណូល​បាន​ច្រើន​បំផុត​នៅ​លើ​លោក​នេះ ​វ៉ា​ទាំង​ដៃ​គូ​ប្រជែង Cristiano Ronaldo ​ទៀត។

ត្រឹម​តែ​រយៈ​ពេល​១២​ខែ​ចុង​ក្រោយ​នេះ ​Messi ​រក​បាន​៩៩,៨​លាន​ផោន ​ច្រើន​ជាង​កីឡាករ​ណា​ទាំង​អស់។ ខណៈ​ដែល​ចំនួន​នេះ​គឺ ​រូបគេ​រក​បាន​ច្រើន​ជាង Ronaldo ​រហូត​ដល់​ទៅ​១៤​លាន​ផោន​ឯ​ណោះ។ សម្រាប់​ចំណាត់​ថ្នាក់​កីឡាករ​បាល់ទាត់​រក​ចំណូល​បាន​លេខ​៣​វិញ គឺ​ខ្សែ​ប្រយុទ្ធ Neymar ​របស់​ក្រុម PSG ​ដែល​រក​បាន​ចំណូល​បាន​៨២​លាន​ផោន។

កាល​ពី​ឆ្នាំ​មុន​អ្នក​រក​ចំណូល​បាន​ច្រើន​ជាង​គេ​គឺ Floyd ​ដែល​ជា​អ្នក​ប្រដាល់​សកល។ យ៉ាងណាមិញ ​នៅ​ឆ្នាំ​នេះ​រូបគេ​មិន​បាន​ជាប់​ឈ្មោះ​ឡើយ សូម្បី​បញ្ជី​១០​នាក់​ដំបូង៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT