• ក្រុម​នារី​ថៃ ​ត្រូវ​អាមេរិក ស៊ី​១៣-០ ​បំបែក​កំណត់​ត្រា​លើ​លោក​

    ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​ថៃ ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​លំដាប់​លេខ​១​លើ​លោក ​អាមេរិក ​ក្នុង​លទ្ធផល ១៣-០ ​សម្រាប់​ការ​ប្រកួត Women World Cup 2019 ​។

    នៅ​តង់​ទី​១ ​ក្រុម​អាមេរិក​រក​គ្រាប់​បាល់​បាន​ត្រឹម​៣​គ្រាប់​ប៉ុណ្ណោះ។ ខណៈ​ដែល​ចូល​តង់​២​វិញ ​ក្រុម​អាមេរិក ​នៅ​តែ​បុក​ដដែល រហូត​រក​គ្រាប់​បាល់​បាន​១០​គ្រាប់​ទៀត។ ជា​លទ្ធផល ​ក្រុម​លំដាប់​លេខ​១​លើ​លោក​អាមេរិក ​ឈ្នះ​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​អាស៊ាន​ក្នុង​លទ្ធផល ១៣-០ ។

    តាម​លទ្ធផល​នេះ គឺ​ជា​ការ​ប្រកួត​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ World Cup ​ហើយ ខណៈ​ដែល​ក្រុម​នារី​អាមេរិក​នេះ ​គឺ​ជា​ក្រុម​ខ្លាំង​លេខ​១​លើ​លោក៕ប្រភព៖ Dailymail

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT