De Ligt ថា​បើ​ខ្លួន​ផ្លាស់​ទៅ United ចុង​ក្រោយ​ក៏​នៅ​តែ​ក្លឹប​យក្ស​មួយ​នេះ​តាម​ទិញដដែល

Matthijs de Ligt ​ត្រូវ​បាន​គេ​រាយការណ៍​ជុំវិញ​ការ​បង្ហើប​ថា​ក្លឹប​យក្ស FC Barcelona នឹង​នៅ​តែ​តាម​ព្យាយាម​ចុះ​ហត្ថលេខា​ចង់​បាន​រូប​ខ្លួន​នៅ​ពេល​ក្រោយ ត្បិត​អី​ក្នុង​លក្ខខណ្ឌ​ពេល​ខាង​មុខ​ខ្លួន​ព្រមព្រៀង​ផ្លាស់​ទៅ​ចូល​រួម​នៅ Man Utd ក៏​ដោយ។

De Ligt ដែល​ធ្លាប់​និយាយ​ចំៗ​​ថា Premier League ជា​ក្របខ័ណ្ឌ​ប្រកួតប្រជែង​ដ៏​គួរ​ឲ្យ​ទាក់ទាញ សព្វថ្ងៃកំពុង​មាន​រឿង​អាស្រូវ​ក្នុង​ភាគរយ​ខ្ពស់​ផ្លាស់​ទៅ​ចូលរួម​នៅ​បិសាច​ក្រហម បន្ទាប់​ពី​រូប​គេ​ត្រូវ​ចាកចេញ​ពី Ajax នា​បិទ​រដូវ​កាល ២០១៨/១៩ កន្លង​ទៅ។

យ៉ាងណាមិញ De Ligt ក៏​ជឿជាក់​ថា Barcelona នៅ​តែ​មាន​មហិច្ឆិតា​ចង់​បាន​រូប​គេ នៅ​ថ្ងៃ​ខាង​មុខ បន្ទាប់​ពី​បេក្ខភាព​ដំបូង Frenkie de Jong ​ដែល​ត្រូវ​បាន​ផ្ទេរ​ចេញពី Ajax ទៅ Camp Nou ​នៅ​តម្លៃ​ខ្លួន​ប្រមាណ ៦៥ លាន​ផោន​កាល​ពី​ខែ​មករា ឆ្នាំ ២០១៩។ ប្រភព៖ AF​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT