Messi ​ឈរ​លេខ ១ ជា​អត្តពលិក​ទទួល​បាន​ចំណូល​ខ្ពស់​ដាច់​គេ​ប្រចាំ​ឆ្នាំ

យោង​តាម​ទស្សនាវដ្តី Forbes ​បាន​ចេញ​ផ្សាយ​នូវ​បញ្ជី​ឈ្មោះ​អត្តពលិក​ដែល​ទទួល​បាន​ចំណូល​ខ្ពស់​បំផុត​ក្នុង​លោក ដោយ Lionel Messi ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១ ពោល​គឺ​តំណែង Top 3 សុទ្ធ​សឹង​ធ្លាក់​លើ​កីឡាករ​បាល់ទាត់។

តារា​ឆ្នើម​នៃ​ក្លឹប Barca, Juventus និង PSG ឈរ​នៅ​តំណែង​កំពូល តាម​ពី​ក្រោយ​ដោយ​អត្តពលិក Canelo Alvarez (ផ្នែក​ប្រដាល់), Roger Federer (ផ្នែក​វាយ​កូន​បាល់), Russell Wilson (ផ្នែក​បាល់​ឱប​អាមេរិក), Aaron Rodgers (ផ្នែក​បាល់​ឱប​អាមេរិក), LeBron James (ផ្នែក​បាល់​បោះ), Stephen Curry (ផ្នែក​បាល់​បោះ) និង Kevin Durant (ផ្នែក​បាល់​បោះ)។

ក្នុង​នោះ​ប្រាក់​ដែល​ទទួល​បាន​សរុប​បូក​ទាំង​ថ្លៃ​ពលកម្ម​និង​ថ្លៃ​ពី​ម្ចាស់​ឧបត្ថម្ភ ដោយ Messi ​បាន ១២៧ លាន​ដុល្លារ/ឆ្នាំ ខណៈ Ronaldo ​បាន ១០៩ លាន​ដុល្លារ និង Neymar បាន ១០៥ លាន​ដុល្លារ។ ចំណុច​នេះ CR7 ​មាន​ប្រាក់​ពលកម្ម​ទាប ប៉ុន្តែ​ប្រាក់​ពី​ម្ចាស់​ឧបត្ថម្ភ​ខ្ពស់​ដាច់​គេ​ដល់​ទៅ ៤៤ លាន​ដុល្លារ។ ប្រភព៖ BeSoccer​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT