• ១០ ឆ្នាំ​មុន​ថ្ងៃ​នេះ Man United ​ព្រម​យក ៨០ លាន​លក់​ Ronaldo ឲ្យ​ទៅ​ក្លឹប Real Madrid

    ត្រលប់​ទៅ​ថ្ងៃ​ទី ១១ ​មិថុនា ២០០៩ មក​ទល់​ពេល​នេះ​គឺ​រយៈ​ពេល ១ ទសវត្សរ៍​ហើយ ដែល​វា​ជា​ថ្ងៃ​ដែល​ក្លឹប Manchester United ​បាន​ប្រកាស​ពី​កិច្ច​ព្រមព្រៀង​ផ្ទេរ​ចេញ Cristiano Ronaldo ទៅ​កាន់​ក្លឹប​យក្ស Real Madrid។

    គ្រា​នោះ Ronaldo មាន​វ័យ ២៤ ឆ្នាំ ស្រប​ពេល​ក្លឹប​យក្ស​អេស្ប៉ាញ​បាន​ចាយ​លុយ​ប្រមាណ ៨០ លាន​ផោន​ក្នុង​ការ​ទាញ​យក​ខ្សែ​ប្រយុទ្ធ​ស្លាប ដែល​ទើប​ឈ្នះ​ពាន Ballon d’Or នា​ឆ្នាំ ២០០៨ និង FIFA Wolrd Player of the Year ជាមួយ​នឹង​ការ​លើក​ពាន​ក្នុង​លីគ ៣ រដូវ​កាល​ជាប់​គ្នា។

    ក្រោយ​មក​ក្លឹប​ Real Madrid ក៏​មាន​ការ​ចុះ​ហត្ថលេខា​បន្ថែម​យក Kaka មក​មួយ​រូប​ទៀត​ចេញ​ពី AC Milan ដោយ​ចាយ​អស់ ៥៦ លាន​ផោន ប៉ុន្តែ​មិន​ទាន់​ជា​តួ​លេខ​ខ្ពស់ ស្មើ​នឹង​កំណត់ត្រា​ថ្លៃ​ខ្លួន​ Ronaldo ​ថ្លៃ ៨០ លាន​ផោន​នា​អំឡុង​ពេល​នោះ​ឡើយ។ ប្រភព៖ AF

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT