Real Madrid ​មាន​១០០​លាន​ផោន ​កំពុង​ពិចារណា​យក Pogba ​ឬ Eriksen ​

ក្រុម Real Madrid ​កំពុង​ពិចារណា​នាំ​យក​ខ្សែ​បម្រើ​ម្នាក់​មក​រួម​ក្រុម​ទៀត​នា​រដូវក្ដៅ​នេះ ដោយ​ពួកគេ​មាន​ជម្រើស​២​គឺ Eriksen ​របស់ Spurs ​និង Pogba ​របស់ Man Utd ។

ក្រុម​យក្ស​អេស្ប៉ាញ​ខាង​លើ ​បាន​នាំ​យក​កីឡាករ​២​នាក់​មក​ហើយ ​នា​ពេល​ថ្មី​ៗ​នេះ គឺ Luka Jovic ​និង Eden Hazard ​។ ខណៈ​ដែល​ក្រុម​របស់​លោក Zidane ​ចង់​បាន​ខ្សែ​បម្រើ​ម្នាក់​ទៀត​មក​ពង្រឹង​ក្រុម។ ក្នុង​នោះ​ពួកគេ​មាន​ជម្រើស​២ ​រវាង​កីឡាករ​ Eriksen ​និង Pogba ​ដែល​សុទ្ធ​តែ​អាច​ទិញ​យក​បាន។ សម្រាប់​តម្លៃ​វិញ ​ក្រុម Real Madrid ​បាន​ត្រៀម​បញ្ចប់​ទឹក​ប្រាក់​១០០​លាន​ផោន សម្រាប់​កីឡាករ​ទាំង​ពីរ​នេះ។

Eriksen ​បាន​ប្រកាស​ចាកចេញ​ពី Spurs ​ហើយ ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី ស្រប​ពេល​ខាង Pogba ​វិញ ​ក៏​ចង់​ចាកចេញ​ពី Man Utd ​ដូច​គ្នា។ Pogba ​មាន​ក្លឹប​១​ទៀត ​កំពុង​ប្រជែង​ជាមួយ Real Madrid ​ដែរ គឺ​ក្រុម Juventus ​៕

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT