​រដូវ​កាល​អន់​បំផុត តែ Ronaldo ​ឈ្នះ​ពាន​៣​ធំ​ៗ​

រដូវ​កាល​មុន​នេះ ​Cristiano Ronaldo ​បាន​ចាត់​ទុក​ថា​ជា​រដូវ​កាល​អាក្រក់​បំផុត​របស់​ខ្លួន ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ។

Ronaldo ​រក​បាន​តែ​២៨​គ្រាប់​ប៉ុណ្ណោះ​ក្នុង​លីគ​អ៊ីតាលី​រដូវ​កាល​មុន​នេះ ​ដែល​វា​ជា​រដូវ​កាល​រក​គ្រាប់​បាល់​បាន​តិច​បំផុត​របស់​គេ ​បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨-០៩ ​មក។ យ៉ាងណាមិញ បើ​ទោះ​ជា​រូបគេ​បាន​ចាត់​ទុក​ថា​ជា​រដូវ​កាល​មិន​ល្អ​មែន ប៉ុន្តែ​ជាក់​ស្ដែង​នៅ​តែ​អាច​លើក​ពាន​រង្វាន់​បាន​ដល់​ទៅ​៣​ដដែល។ ក្នុង​នោះ​ជើង​ឯក​លីគ​កំពូល​អ៊ីតាលី​មួយ ​ពាន​រង្វាន់ Cup ​នៅ​អ៊ីតាលី​មួយ ​និង​ពាន​រង្វាន់ UEFA Nations League ​របស់​អឺរ៉ុប​មួយ​ថែម​ទៀត។

កត្តា​ឈ្នះ​ពាន​រង្វាន់​បាន​៣​នេះ​ហើយ ​ធ្វើ​ឱ្យ​រូបគេ​នៅ​តែ​មាន​សង្ឃឹម​អាច​ប្រជែង​ពាន​រង្វាន់​កីឡាករ​ល្អ​ជាង​គេ​នៅ​លើ​លោក​ឆ្នាំ​២០១៩​នេះ​បាន​ដដែល ជាមួយ​កីឡាករ​ដទៃ​ទៀត៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT