ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន FoxSport យុវជនឆ្នើម Vinicius Junior ត្រូវបានគេចោទសួរជុំវិញការជ្រើសចាប់ដៃគូជាមួយ Lionel Messi ឬ Cristiano Ronaldo ដែលជាតារាលេចធ្លោដាច់គេក្នុងលោក។
យ៉ាងណាមិញតាមរយៈចម្លើយរបស់កីឡាករប្រេស៊ីលរូបនេះ បែរជាជ្រើសយក Karim Benzema ដែលជាខ្សែប្រយុទ្ធពាក់លេខ ៩ នៅក្លឹបរួមជើងឯណោះវិញ។ Vinicius ប្រាប់ថា៖ “វាពិបាកព្រោះខ្ញុំមិនធ្លាប់បានលេងជាមួយពួកគេទាំងពីរ បែបនេះខ្ញុំមិនដឹងឡើយ អ៊ីចឹងខ្ញុំនឹងរើសយក Benzema ព្រោះគាត់តែងតែជួយខ្ញុំនៅលើទីលានប្រកួត”។
ជុំវិញការធ្លាប់តតាំងជាមួយ Barcelona កន្លងមក Vinicius ថាវាជារឿងដ៏ប្លែកមួយ ហើយសរសើរថា Messi គឺជាកីឡាករដ៏អស្ចារ្យ។ ចំពោះ idol ក្នុងចិត្តរបស់កីឡាករវ័យ ១៨ ឆ្នាំរូបនេះគឺជា Neymar ដែលស្ថិតនៅជម្រើសជាតិប្រេស៊ីលរួមគ្នា។ ប្រភព៖ BeSoccer