គ្រូ​ធំ​បារាំង៖ “ខ្សែ​ការពារ​សំខាន់​ម្នាក់​នេះ នឹង​ទៅ​ចូលរួម​នៅ Real Madrid ឆាប់ៗ”

អ្នកចាត់ការ​ក្រុម​ការពារ​ជើង​ឯក World Cup ២០១៨ គឺ​លោក Didier Deschamps ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ថា​ខ្សែ​ការពារ​ឆ្វេង Ferland Mendy ​នឹង​ប្រាកដ​ជា​ទៅ​​ចូលរួម​នៅ​ក្លឹប Real Madrid នា​ពេល​ខាង​មុខ​នេះ។

ប្រាប់​អ្នក​សារព័ត៌មាន​អ្នកចាត់ការ​ក្រុម​មាន់​គក​បារាំង​បាន​និយាយ​ថា៖ “កាល​ពី​ ២ ឆ្នាំ​មុន Mendy លេង​នៅ​លីគ​លំដាប់​ពីរ តែ​ពេល​នេះ​គេ​នឹង​ទៅ​លេង​ឲ្យ​ក្លឹប Real Madrid ដោយ​ការ​អភិវឌ្ឍ​របស់​គេ​ពិត​ជា​អស្ចារ្យ​មែន​ទែន”។

នេះ​ជា​សារ​ឆ្លើយតប​ទៅ​នឹង​ចចាមអារ៉ាម​ដែល​ថា​ក្លឹប Real Madrid បាន​ព្រមព្រៀង​លើ​សំណើរ​ដេញ​ថ្លៃ​ប្រមាណ ៥៥ លាន​អឺរ៉ូ ក្នុង​ការ​នាំ​យក Mendy មក​កាន់​ទឹក​ដី Bernabeu បន្ទាប់​ពី​រូប​គេ​បង្ហាញ​ខ្លួន​បាន ៧៩ លើក​នៅ​ក្លឹប Lyon។

ប្រសិន​ណា​ក្លាយ​ជា​ការ​ពិត​នោះ Mendy នឹង​ជា​បេក្ខភាព​ចំណូល​ថ្មី​ទី ៤ បន្ទាប់​ពី Eden Hazard, Luka Jovic និង Eder Militao។ ប្រភព៖ Euronews

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT