Messi ​ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ​ដំបូង​ឱ្យ​ជម្រើស​ជាតិ​អាហ្សង់ទីន​ហើយ​

ខ្សែ​ប្រយុទ្ធ​ Lionel Messi ​បាន​ឈ្នះ​ពាន​រង្វាន់​ Copa San Juan ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ហើយ ​ក្រោយ​ពី​បាន​យក​ឈ្នះ​លើ​ក្រុម​នីការ៉ាហ្គា​ក្នុង​លទ្ធផល ៥-១។​

ម្សិលមិញ​នេះ Ronaldo ​បាន​លើក​ពាន​រង្វាន់ UEFA Nations League ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ហុល្លង់ ១-០ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ​ដោយ​ឡែក​បើ​មើល​ទៅ Lionel Messi ​វិញ ​ក៏​បាន​លើក​ពាន​១​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ដូច​គ្នា។ Messi ​បាន​ឈ្នះ​ពាន Copa San Juan ​ក្រោយ​ពី​យក​ឈ្នះ​ក្រុម​ការ៉ាហ្គា ​ក្នុង​លទ្ធផល ៥-១ ​ដោយ​៥​គ្រាប់​នោះ រូបគេ​ជា​អ្នក​រក​បាន​២​គ្រាប់​ផង​ដែរ។

ពាន​រង្វាន់​ដែល Messi ​ឈ្នះ​នេះ ​គឺ​ជា​ពាន​កម្ដៅ​សាច់​ដុំ​មួយ ​សម្រាប់​ក្រុម​អាហ្សង់ទីន ​មុន​ពេល​ទៅ​លេង​ពាន​ធំ Copa America ​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ប្រេស៊ីល​ចាប់​ពី​ថ្ងៃ​ទី​១៤​ខែ​មិថុនា​រហូត​ដល់​ថ្ងៃ​ទី​៧​ខែ​កក្កដា​ឆ្នាំ ២០១៩​ខាង​មុខ​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT