មកមើលផ្លូវដែលព័រទុយហ្គាល់ឈ្នះពាន UEFA Nations League យប់មិញ

ក្រុមជម្រើសជាតិព័រទុយហ្គាល់របស់ខ្សែប្រយុទ្ធ Cristiano Ronaldo បានគ្រងជើងឯកពានរង្វាន់ UEFA Nations League កាលពីយប់មិញ បន្ទាប់ពីយកឈ្នះហូឡង់ ១-០ នៅកីឡដ្ឋាន Estádio do Dragão ។

ព័រទុយហ្គាល់បង្កើតកំណត់ត្រាមិនចាញ់សោះ ក្នុងពានរង្វាន់នេះ តាំងពីក្នុងពូលមក។ ផ្តើមដំបូងនៅក្នុង League A ព័រទុយហ្គាល់ នៅក្រុមទី៣ ជាមួយ អ៊ីតាលី និងប៉ូឡូញ។ ៤ប្រកួតក្នុងក្រុម ពួកគេបានឈ្នះ២ និងស្មើ២ ព្រមទាំងស៊ុតបញ្ចូលទីដៃគូ៥គ្រាប់ និងរបូតទៅវិញ៣គ្រាប់។

ក្នុងតំណែងលេខ១ក្នុងក្រុម ព័រទុយហ្គាល់ បានខ្វែងទៅប៉ះលេខ១ក្រុមទី២ គឺជម្រើសជាតិ ស៊្វ៊ីស ហើយបានឈ្នះដោយលទ្ធផល ៣-១ ខណៈ Cristiano Ronaldo ស៊ុតបានហែតទ្រីក។

ឈានដល់វគ្គផ្តាច់ព្រ័ត្រ ក្រុមលោក Fernando Santos ត្រូវជួបជាមួយ ហូឡង់ ដែលឈ្នះ អង់គ្លេស ៣-១ នៅម៉ោងបន្ថែម។ ក្នុងការប្រកួតដ៏តានតឹងនេះ ព័រទុយហ្គាល់ បានយកឈ្នះដោយគ្រាប់បាល់បញ្ចូលទីរបស់កីឡាករ Gonçalo Guedes នៅនាទីទី៦០។

ជើងឯកថ្មីសន្លាងនេះ ទទួលបានប្រាក់រង្វាន់ ៦លានអឺរ៉ូ ខណៈជើងឯករងទទួលបាន ៤.៥ លានអឺរ៉ូ, ក្រុមលេខ៣ ទទួលបាន ៣.៥លានអឺរ៉ូ ខណៈក្រុមលេខ៤ទទួលបាន ២.៥លានអឺរ៉ូ។

ក្រុមល្អបំផុតប្រចាំពានរង្វាន់នេះ៖

ពានរង្វាន់ផ្សេងទៀត៖

កីឡាករល្អបំផុត  Bernardo Silva

កីឡាករក្មេងល្អបំផុត Frenkie de Jong 

អ្នកស៊ុតបញ្ចូលទីច្រើនជាងគេ Cristiano Ronaldo 

គ្រាប់បាល់ល្អបំផុត  Cristiano Ronaldo (ស៊ុតចូល Switzerland) និង Matthijs de Ligt (ស៊ុតចូលអង់គ្លេស)

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT