Rafael Nadal បានឈ្នះជើងឯកពានរង្វាន់ French Cup ជាលើកទី១២ហើយ ក្រោយពីយកឈ្នះលើកីឡាករ Dominic Thiem របស់ប្រទេសអូទ្រីស ៣-១ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រយប់មិញនេះ។
ក្រោយពីចប់ការប្រកួតយប់មិញ Nadal បាននិយាយថា៖ “សម្រាប់ខ្ញុំ វាជាក្ដីស្រមៃក្នុងការចូលលេងពាននេះនៅឆ្នាំ ២០០៥ ហើយមិននឹកស្មានថាខ្ញុំអាចលេងរហូតដល់ឆ្នាំ២០១៩ដូច្នេះទេ។ ការឈ្នះពានរង្វាន់នេះ ឆ្នាំនេះ ខ្ញុំពិតជារំភើបរកពាក្យអ្វីនិយាយមិនបានឡើយ។ ខ្ញុំមានបញ្ហារាងកាយច្រើនប៉ុន្មានឆ្នាំមកនេះ។ ១ខែមុន ខ្ញុំសឹងតែមិនបានចូលលេងពាននេះទៅហើយ”។
សម្រាប់ការប្រកួតវាយកូនបាល់ផ្នែកបុរសនេះ បច្ចុប្បន្ន Nadal ឈរនៅលេខ២ ក្នុងនាមជាកីឡាករឈ្នះពានរង្វាន់បានច្រើនជាងគេ។ កីឡាករអេស្ប៉ាញនេះ ឈ្នះពានបាន១៨ពានរង្វាន់ ខណៈដែលលេខ១គឺ Roger Federer ដែលឈ្នះបាន២០ពានរង្វាន់៕ប្រភព៖ Dailymail












