គ្រូ​បាល់ទាត់​នារី​អង់គ្លេស៖ យើង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ប្រជែង​ពាន World Cup

Phil Neville ​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​នារី​អង់គ្លេស ​បាន​បញ្ជាក់​ថា​ក្រុម​ខ្លួន គ្មាន​ខ្លាច​ក្រុម​ណា​ទាំង​អស់​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Women World Cup 2019 ​នេះ​។

បើក​ឆាក​ការ​ប្រកួត​ក្រុម​នារី​អង់គ្លេស​បាន​យក​ឈ្នះ​លើ​ក្រុម​ស្កុតឡែន​ក្នុង​លទ្ធផល ២-១ ទទួល​បាន​៣​ពិន្ទុ​ក្នុង​ពូល D ។ ការ​ធ្វើ​បាន​ល្អ​សម្រាប់​ការ​ចាប់​ផ្ដើម​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​លោក Phil Neville ​គ្រូ​បង្វឹក​ក្រុម​អង់គ្លេស​សប្បាយ​ចិត្ត ​និង​មាន​ទំនុក​ចិត្ត​ថា​កូន​ក្រុម​របស់​ខ្លួន​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ប្រជែង​ជាមួយ​ក្រុម​ដទៃ​ទៀត​នា​ព្រឹត្តិការណ៍ World Cup ​នារី ​ធ្វើ​ឡើង​នៅ​បារាំង​នេះ។

បុរស​វ័យ​៤២​ឆ្នាំ​ខាងលើ​និយាយ​ដូច្នេះ​ថា​៖ “នៅ​ផ្លូវ​វែង​ឆ្ងាយ​ក្នុង​ការ​និយាយ​ពី​ពាន​រង្វាន់។ ប៉ុន្តែ​ក្រុម​យើង​មិន​ខ្លាច​ក្រុម​ណា​ឡើយ ​យើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព។ យើង​មិន​ត្រូវ​ខ្លាច ​មិន​ភ័យ​ក្នុង​ពេល​ប៉ះ​ក្រុម​ណា​មួយ​ឡើយ”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT