• អត់ Nyemar ​ប្រេស៊ីល ​ឈ្នះ​ក្រុម​ហុងឌុយរ៉ាស់​ ៧-០

    ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល បាន​យក​ឈ្នះ​លើ​ក្រុម​បាល់ទាត់​ហុងឌុយរ៉ាស់​ក្នុង​លទ្ធផល​ ៧-០ ​នា​ការ​ប្រកួត​មិត្តភាព​ចុង​ក្រោយ​មុន​ចាប់​ផ្ដើម​លេង Copa America ។

    លេង​ជាមួយ​ក្រុម​ហុងឌុយរ៉ាស់ ​ក្រុម​ប្រេស៊ីល​ហាក់​មាន​ប្រៀប​ខ្លាំង​មែនទែន ​ដោយ​គ្រប់គ្រង​បាល់​ស្ទើរ​តែ​គ្រប់​ពេល​ទៅ​ហើយ។ មួយ​វិញ​ទៀត ​ការ​ប្រកួត​ត្រៀម​លេង​ពាន​ផ្លូវការ​ផង​នោះ ​កីឡាករ​ម្នាក់​ៗ​ប្រឹងប្រែង​ខ្លាំង ដើម្បី​យក​ជម្រើស​១១​នាក់​ដំបូង ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Tite ។

    និយាយ​ពី​ការ​ឈ្នះ​ដល់​៧​គ្រាប់​នេះ​ដែរ គឺ​ជា​ជ័យជម្នះ​ធំ​បំផុត​សម្រាប់​ក្រុម​ប្រេស៊ីល ​បើ​គិត​តាំង​ពី​ឆ្នាំ ២០១២​មក។ ខណៈ​ដែល​ប្រកួត​យប់មិញ​នេះ ​ក៏​មិន​មាន​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ Neymar ​ដែរ៕ប្រភព៖ Bbc

     

     

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT