Ronaldo ​៖ ​នេះ​ជា​ពាន​រង្វាន់​សំខាន់​ណាស់​

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​បញ្ជាក់​ថា​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Nations League ​នៅ​យប់មិញ​នេះ ​ពិត​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​។

នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​Ronaldo ​មិន​អាច​រក​គ្រាប់​បាល់​បាន​ឡើយ ប៉ុន្តែ​មិត្ត​រួម​ក្រុម​របស់​គេ Goncalo Guedes ​ឯ​ណោះ​ទេ ​ជា​អ្នក​ទម្លាយ​សំណាញ់​ទី​បាន​សម្រេច​លើ​ក្រុម​ហុល្លង់។ ១​គ្រាប់​នៅ​នាទី​៦០​នេះ​ហើយ ក៏​ជា​គ្រាប់​នាំ​ឱ្យ​ក្រុម​ព័រទុយហ្គាល់​លើក​ពាន​ផង​ដែរ។

ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ Ronaldo ​បាន​និយាយ​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត ​វា​ជា​ពាន​រង្វាន់​សំខាន់​សម្រាប់​ព័រទុយហ្គាល់​និង​សម្រាប់​ជម្រើស​ជាតិ​របស់​យើង”។ ឈ្នះ​បាន UEFA Nations League ​នេះ​១​ទៀត គឺ​មាន​ន័យ​ថា​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ឈ្នះ​បាន​ពាន​២​ហើយ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​មក​នេះ។ ខណៈ​ដែល​ឆ្នាំ​២០១៦​កន្លង​ទៅ ពួកគេ​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ Euro ​ផង​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT