• (VDO) ព័រទុយហ្គាល់​ស៊ុត​មិន​ដក​ជើង ទី​បំផុត​យក​ឈ្នះ​ហូឡង់​នៅ​ Nations League

    ម្ចាស់​ផ្ទះ​ព័រទុយហ្គាល់​បាន​យក​ឈ្នះ​លើ​ក្រុម​ហូឡង់​នៅ​លទ្ធផល ១-០ ​ប្រែ​ក្លាយ​ជា​ក្រុម​ជើង​ឯក​ឈ្នះ​ពាន​រង្វាន់ Nations League សម័យ​កាល​ដំបូង​បង្អស់​សម្រាប់​ឆ្នាំ ២០១៩។

    មួយ​គ្រាប់​ដោយ Goncalo Guedes នៅ​នាទី ៦០ ស្ថិត​ក្នុង​ចំណោម​ការ​ស៊ុត​ទាំង ១៨ លើក និង​ចំ​គោលដៅ ៧ លើក ដែល​ជា​ការ​វាយសម្រុក​ខ្លាំង​ម្តង​ហើយ​ម្តង​ទៀត​ទៅ​លើ​ក្រុម​ហូឡង់។ ខណៈ​ភ្ញៀវ​មាន​ឱកាស​ស៊ុត​ចំ​គោលដៅ​ត្រឹម ១ លើក​គត់ ក្នុង​ចំណោម ៤ លើក​សរុប។

    ទស្សនា​វីដេអូ​ខាង​ក្រោម៖

    រំឭក​ថា​នេះ​ជា​ពាន​រង្វាន់​លើក​ទី​ពីរ​ហើយ​ក្រោម​ការ​ដឹកនាំ​ដោយ​លោក Fernando Santos ​ដោយ​ពាន​រង្វាន់​ដំបូង​កើត​ឡើង​នា​ឆ្នាំ ២០១៦ នៅ​ Euro Championship ក្រោយ​យក​ឈ្នះ​បារាំង​នៅ​លទ្ធផល ១-០។

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT