វិភាគ ​ព័រទុយហ្គាល់ ​ប៉ះ​ហុល្លង់ វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Nations League ​

ក្រុម​ព័រទុយហ្គាល់ ​នឹង​ប៉ះ​ហុល្លង់ ​វេលា​ម៉ោង​១:៤៥​នាទី​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ UEFA Nations League ​។មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ក្រុម​ការងារ​យើង​នឹង​លើក​យក​ចំណុច​ត្រូវ​ដឹង​មួយ​ចំនួន​សម្រាប់​ឱ្យ​ប្រិយមិត្ត​ស្វែង​យល់​ទាំង​អស់​គ្នា​៖

កីឡាករ​របួស​សម្រាប់​ក្រុម​ហុងល្លង់​មិន​មាន​កីឡាករ​ណា​ម្នាក់​របួស​ឡើយ។ ដោយ​ឡែក​ខាង​ព័រទុយហ្គាល់​វិញ Pepe ​មិន​អាច​ចូល​លេង​បាន​ឡើយ ដោយសារ​មាន​របួស​ស្មា។ សម្រាប់ Cancelo ​វិញ ​មាន​បញ្ហា​ច្រមុះ​ដែរ ​ប៉ុន្តែ​មិន​ច្បាស់​ថា​លេង​បាន​ឬ​អត់​ឡើយ។

ជម្រើស​១១​នាក់​ដំបូង

ខាង​ព័រទុយហ្គាល់​អាច​ជា​៖ Patrício; Semedo, Fonte, Dias, Guerrero; William, Danilo, Fernandes, Bernardo; Guedes, Ronaldo ។

ខាង​ហុល្លង់​អាច​ជា​៖ Cillessen; Dumfries, De Ligt, Van Dijk, Blind; De Roon, F de Jong, Wijnaldum; Promes, Depay, Babel ។

សម្ដី​គ្រូ​បង្វឹក

លោក Fernando Santos ​គ្រូ​បង្វឹក​ក្រុម​ព័រទុយហ្គាល់​បាន​និយាយ​ថា​៖ ហុល្លង់​បាន​ពង្រឹង​ខ្លួន​យ៉ាង​ល្អ​មួយ​រយៈ​មក​នេះ។ ​ក្រុម Ajax ​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ដែល​កីឡាករ​ហុល្លង់​ក្នុង​ក្រុម​ភាគ​ច្រើន​បាន​ជាប់​ជម្រើសជាតិ។ ខណៈដែល​ក្នុង​សមាជិក​ក្រុម​នេះ​ក៏​មាន​អ្នក​ឈ្នះ Champions League ​ថែម​ទៀត។ នេះ​ជា​កម្លាំង​ចិត្ត​ធំ​មួយ​សម្រាប់​ពួកគេ​ក្នុង​ការ​ប្រកួត​យប់​នេះ។លោក Ronald Koeman ​គ្រូ​បង្វឹក​ហុល្លង់​បាន​និយាយ​ដែរ​ថា​៖ បើ​និយាយ​ក្នុង​ពូល ​យើង​នៅ​ជាមួយ​បារាំង​និង​អាល្លឺម៉ង់ ​ហើយ​គ្មាន​នរណា​ថា​​យើង​អាច​ឡើង​វគ្គ​បន្ដ​បាន​ទេ។ ពេល​នេះ​យើង​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ​វា​ជា​មោទនភាព​ដែល​ដល់​វគ្គ​នេះ ​មិន​មែន​សម្ពាធ​ឡើយ។ យើង​ឈ្នះ​បារាំង ​អាល្លឺម៉ង់ ​និង​អង់គ្លេស ​ហើយ​យើង​ក៏​អាច​ឈ្នះ​ព័រទុយហ្គាល់​បាន​ដែរ៕

ប្រភព៖ UEFA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT