ខារ៉ាកៅ ​លើក​ពាន King Cup ​ក្រោយ​ឈ្នះ​វៀតណាម ​វគ្គ​ប៉េណាល់ទី​

កោះ ខារ៉ាកៅ ​បាន​លើក​ពាន​រង្វាន់ King Cup ​នៅ​ប្រទេស​ថៃ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​វៀតណាម ​ក្នុង​លទ្ធផល ​ប៉េណាល់ទី ៥-៤ ​ក្រោយ​ស្មើ​គ្នា ១-១ ​នៅ​ម៉ោង​ប្រកួត។ប្រទេស​ដែល​ជា​ដែន​កោះ​នៅ​សមុទ្រ ខារ៉ាបៀន​នេះ ​ធ្វើ​បាន​យ៉ាង​ល្អ ​ដោយ​វគ្គ​ដំបូង​យក​ឈ្នះ​ឥណ្ឌា ​និង​បន្ដ​ឈ្នះ​វៀតណាម​ទៀត​ដោយ​បាល់​ប៉េណាល់ទី​នេះ។ ខារ៉ាកៅ ​ធ្វើ​បាន​យ៉ាង​ល្អ​សម្រាប់​ការ​ប្រកួត​នេះ ​ដោយ​អាច​រក​គ្រាប់​បាល់​នាំ​មុខ​មុន​នៅ​នាទី​៥៨ ​ដោយ Carolina ​។ យ៉ាងណាមិញ វៀត​ណាម​ដែល​ព្យាយាម​សម្រុក​វិញ​នោះ ក៏​ធ្វើ​បាន​សម្រេច​១​គ្រាប់​ដែរ​នៅ​នាទី​៨៣ ធ្វើ​ឱ្យ​ការ​ប្រកួត​ស្មើ​គ្នា​ ១-១ ​នៅ​ម៉ោង​ប្រកួត។គួរ​ឱ្យ​សោកស្ដាយ​សម្រាប់​វៀតណាម ​នៅ​វគ្គ​ប៉េណាល់ទី​កាត់​សេចក្ដី​ពួកគេ​ធ្វើ​មិន​បាន​ល្អ​ឡើយ ​ដោយ​ចាញ់​ខារ៉ាកៅ ​ក្នុង​លទ្ធផល ៥-៤។ សម្រាប់​ការ​ប្រកួត​ដណ្ដើម​លេខ​៣​វិញ ​ក្រុម​ម្ចាស់​ផ្ទះ​ថៃ ​បាន​ចាញ់​ក្រុម​ឥណ្ឌា ​១-០ ​ផង​ដែរ៕

ប្រភព៖ Foxsportsasia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT