Man City ​និង Man Utd ​ប្រជែង​គ្នា​យក​ខ្សែ​ការពារ Leicester City ​

ក្រុម Manchester City ​និង Manchester United ​ប្រជែង​គ្នា​យក​ខ្សែ​ការពារ  Harry Maguire ​ពី​ក្រុម Leicester City ​ហើយ​បច្ចុប្បន្ន​តម្លៃ​ខ្លួន​ឡើង​ដល់​៨០​លាន​ផោន​ហើយ។ក្លឹប​នៅ​ក្រុង Manchester ​ទាំង​ពីរ កំពុង​ស្វែង​រក​ខ្សែ​ការពារ​ល្អ​មក​ពង្រឹង​ក្រុម​ដូច​គ្នា​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។ ខណៈ​ដែល Maguire ​គឺ​ជា​កីឡាករ​ម្នាក់​ដែល​ពួកគេ​មើល​ឃើញ​ថា​ល្អ ​និង​អាច​ជួយ​ក្រុម​បាន​ច្រើន ទើប​ប្រជែង​គ្នា​តាម​ទិញ​ដូច្នេះ។ ក្រុម Leicester City ​បាន​តំឡើង​តម្លៃ​របស់​កីឡាករ​វ័យ​២៦​ឆ្នាំ​នេះ​រហូត​ដល់​៨០​លាន​ផោន​ទៅ​ហើយ ​ក្រោយ​ពី​មាន​ក្លឹប​ច្រើន​ចង់​បាន។

ប្រភព​ស្និទ្ធ​នឹង​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​ខាង​លើ​បាន​បញ្ជាក់​ដែរ​ថា Maguire ​ក៏​មាន​ចិត្ត​ចង់​ចាកចេញ​ដើម្បី​ចូល​រួម​ក្រុម​ថ្មី ​មាន​ការ​ប្រកួត​ប្រជែង​ថ្មី​ដែរ។ ប៉ុន្តែ​តម្លៃ​ដល់​៨០​លាន​ផោន​នេះ ​អាច​នឹង​ធ្វើ​ឱ្យ​ក្លឹប​ដទៃ​ពិបាក​ក្នុង​ការ​យក​ណាស់ ​ហើយ​សាមី​ខ្លួន​ក៏​បារម្ភ​ខ្លាច​គ្មាន​ក្លឹប​ហាន​ដល់​នេះ​ដែរ។ក្រុម Man City ​ដែល​ប្រកាស​ចង់​បាន​កីឡាករ​ខាង​លើ​ជា​​យូរ​មក​ហើយ​នោះ ​ហាន​ឱ្យ​ត្រឹម​តែ​៦០​លាន​ផោន​ប៉ុណ្ណោះ។ ពួកគេ​ចង់​បាន  Maguire ទៅ​ដើម្បី​ជំនួស​តំណែង​របស់ Kompany ​ដែល​បាន​ចាក​ចេញ​ពី​ក្រុម​នា​រដូវ​ក្ដៅ​នេះ៕

ប្រភព៖DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT