Real Madrid ​កំពុង​ចរចា​យក Pogba ​ម្នាក់​ទៀត​មក​ជួយ​ក្រុម​

ក្រុម Real Madrid ​កំពុង​ចរចា​យក​ខ្សែ​បម្រើ Pual Pogba ​ម្នាក់​ទៀត​មក​ជួយ​ក្រុម ​ដោយ​តម្លៃ​ខ្លួន​របស់​គេ​នៅ Manchester United ​អាច​នឹង​១៥០​លាន​ផោន​។ក្រុម​អធិរាជ​ស ក្រោយ​ពី​ទិញ​បាន Jovic ​និង Hazard ​ហើយ ​ពេល​នេះ​ពួកគេ​កំពុង​ប្រមាញ់​យក​ខ្សែ​បម្រើ Pogba ​ម្នាក់​ទៀត។ ​កីឡាករ​បារាំង​រូប​នេះ ​ក៏​ជា​គោលដៅ​ធំ​សម្រាប់​លោក Zidane ​ដើម្បី​ទិញ​យក​មក​ពង្រឹង​ក្រុម​ឡើង​វិញ​ផង​ដែរ។ ភ្នាក់ងារ​ទីផ្សារ​របស់​ក្រុម Real Madrid ​បាន​ទៅ​ជួប​ជាមួយ​ខាង​ក្រុម Man Utd ​រួច​ហើយ ​ខណៈ​ដែល​តម្លៃ​ដំបូង​មិន​ទាន់​ត​ថ្លៃ​គឺ​១៥០​​លាន​ផោន​ឯ​ណោះ។

ដោយ​ឡែក​សម្រាប់​សាមី​ខ្លួន Pogba ​វិញ ​ក៏​មាន​ចិត្ត​ចង់​ចាកចេញ​ពី Old Trafford ​ដែរ ត្បិត​អី​រូបគេ​បាន​សុំ​ក្លឹប​ចាកចេញ​ជា​ច្រើន​លើក​មក​ហើយ។ ​លោក Zidane ​ដែល​ជា​ជន​ជាតិ​បារាំង​ស្រាប់​នោះ ​គឺ​ជា​កត្តា​ធំ​ដែល​នឹង​អាច​យក​អតីត​កីឡាករ Juventus ​ម្នាក់​នេះ​បាន៕

ប្រភព៖DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT