បារាំង ​ឈឺ​ចាប់ ​ក្រោម​ថ្វី​ជើង​ទួរគី ​២-០ ​វគ្គ​ជម្រុះ Euro 2020

ក្រុម​ខ្លាំង​បារាំង ​បាន​បើក​ឆាក​បរាជ័យ​ក្រោម​ថ្វី​ជើង​ទួរគី​ក្នុង​លទ្ធផល​ចាញ់ ២-០ ​នា​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ពាន​រង្វាន់ Euro 2020 ​កាល​ពី​យប់មិញ​នេះ។Kaan Ayhan ​ជា​អ្នក​តែត​នាំ​មុខ​ឱ្យ​ទួរគី​បាន​មុន​នៅ​នាទី​៣០ ​មុន​ពេល Under ​ថែម​បាន​១​គ្រាប់​ទៀត​នៅ​នាទី​៤០ ​ក្នុង​តង់​ទី​១។ ឈាន​ចូល​តង់​ទី​២ ​បើ​ទោះ​ជា​បារាំង​ព្យាយាម​វាយ​បក​យក​គ្រាប់​បាល់​វិញ​យ៉ាង​ណា​ក៏​ដោយ ​ក៏​ពួកគេ​មិន​អាច​ធ្វើ​បាន​សម្រេច​ឡើយ ពោល​គឺ​បញ្ចប់​លទ្ធផល ​បារាំង​ចាញ់​ទួរគី ​២-០ ​វគ្គ​សន្សំ​ពិន្ទុ​ពាន​រង្វាន់ Euro 2020 ​ក្នុង​ពូល H ។តាម​លទ្ធផល​នេះ ​ទួរគី​ឈ​នៅ​លេខ​១ ​ក្នុង​ពូល​ឆ្លង​កាត់​៣​ប្រកួត ​មាន​៩​ពិន្ទុ​ពេញ ​ខណៈ​ដែល​បារាំង​វិញ​ឈរ​នៅ​លេខ​២ ​មាន​៦​ពិន្ទុ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT