Sadio Mane បានលើកពានជាមួយ Klopp រួចហើយនៅឆ្លៀត…

កីឡាករឆ្នើម Sadio Mane បាននិយាយថាអ្វីដែល Klopp បានធ្វើនោះគឺពិតជាកម្រមានគ្រូបង្វឹកផ្សេងធ្វើបានណាស់។

Mane បានសរសើរពីបុគ្គលិកលក្ខណៈពិសេសរបស់ Jurgen Klopp បន្ទាប់ពីទទួលជោគជ័យដ៏ធំបំផុតដោយឈ្នះពាន UEFA CHAMPION LEAGUE ដែលគាត់ដឹកនាំលើទឹកដី Anfield នៅរដូវកាលនេះ។

ក្រោយពីបញ្ចប់រដូវកាលក្របខ័ណ្ឌ Premier League បានបង្ហាញថាកីឡាករ Sadio Mane អាចរកគ្រាប់បាល់បានច្រើនជាងគេដោយរូបគេស៊ុតបាន 22 គ្រាប់ស្មើជាមួយមិត្តរួមក្រុម Mohamed Salah និង Pierre-Emerick Aubameyang របស់ Arsenal ។

កីឡាករវ័យ 27 ឆ្នាំរូបនេះបាននិយាយថា Klopp ពិតជាអ្នកចាត់ការដ៏ពិសេសម្នាក់ គាត់មានគុណសម្បត្តិនិងលក្ខណៈពិសេសជាច្រើនទៀត។

UEFA Champions League គឺជាពានរង្វាន់លើកដំបូងរបស់ Mane នៅឯទឹកដី Anfield ហើយគាត់សង្ឃឹមយ៉ាងមុតមាំថានឹងឈ្នះវានៅរដូវកាលក្រោយជាមួយក្រុម Liverpool ទៀតហើយក្លឹបហង្សក្រហមនឹងអាចឈរនៅលើកំពូលតារាង Premier League ឆ្នាំក្រោយផងដែរ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT