ទើប​តែ​ដឹង កាល​ប៉ះ​ស្វីស Ronaldo ជា​អ្នក​ស្នើ​ឲ្យ​ដាក់​កីឡាករ​រូប​នេះ​អង្គុយ​បម្រុង

ក្នុង​ប្រកួត​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​ស្វីស ម្ចាស់​ផ្ទះ​ព័រទុយហ្គាល់​ត្រូវ​បាន​គេ​ឃើញ​ថា​ពុំ​បាន​ដាក់​ឲ្យ Joao Cancelo ជាប់​ជម្រើស ១១ នាក់​ដំបូង​នោះ​ទេ ពោល​គឺ​ចុច​ឈ្មោះ Nelson Semedo ឲ្យ​ចូល​លេង​ជំនួស។

 

យោង​តាម​របាយការណ៍​ពី Don Balon បាន​ចុះ​ផ្សាយ​នា​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នោះ​គឺ Cristiano Ronaldo ជា​អ្នក​ស្នើ​សុំ​លោក Fernando Santos ជា​អ្នកចាត់ការ​ឲ្យ​ដាក់​កីឡាករ​វ័យ ២៥ ឆ្នាំ​នៅ​អង្គុយ​បម្រុង ពោល​គឺ​ជំនួប​ប៉ះ​ហូឡង់​ក៏​ទំនង​ជា​គ្មាន Cancelo ដូច​គ្នា។

គួរ​បញ្ជាក់​ថា​ទំនាក់ទំនង​រវាង Cancelo និង Ronaldo នៅ​ក្លឹប Juventus មិន​ត្រូវ​បាន​ទម្លាយ​ជាក់ច្បាស់​នោះ​ទេ ស្រប​ពេល​ខ្សែ​ការពារ​រូប​នេះ​គាប់​ជួន​កំពុង​រង​ចចាមអារ៉ាម​ត្រៀម​ផ្លាស់​ទៅ​ចូលរួម​នៅ Manchester City ជាមួយ​ការ​ដោះដូរ​យក Danilo ត្រលប់​មក​ Turin វិញ។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT