ព្រឹត្តិការណ៍ FIFA World Cup 2018 បានឈានចូលមកដល់ថ្ងៃទី៣ ហើយ ដោយថ្ងៃនេះមាន៤គូលេង ចាប់ពីម៉ោង៥ល្ងាច ម៉ោងនៅកម្ពុជាតទៅ។
គូបើកឆាកតាំងពីក្បាលល្ងាចនេះគឺ បារាំង តតាំងជាមួយអូស្ត្រាលី។ បារាំងត្រូវបានគេគិតថាជាក្រុមមួយដែលមានភាគរយខ្ពស់ក្នុងការយកឈ្នះអូស្ដ្រាលីនាល្ងាចនេះ។ ពួកគេមានកីឡាករល្អៗច្រើនជាងអូស្ត្រាលី ដែលសុទ្ធសឹងលេងនៅតំបន់អឺរ៉ុប។ យ៉ាងណាមិញ លទ្ធផលនៅមិនទាន់ដឹងទេ រង់ចាំមើលការប្រកួតជាក់ស្ដែងសិន។
គូបន្ទាប់គឺ អាហ្សង់ទីន ប៉ះជាមួយអ៊ីស្លង់ម៉ោង៨យប់។ អីស្លង់មិនមែនជាក្រុមអាចមើលស្រាលបាននោះទេ ត្បិតអីពួកគេធ្លាប់យកឈ្នះទាំងអង់គ្លេសថែមទៀតផង។ យ៉ាងណាមិញ បើអាហ្សង់ទីនវិញ មិនបាច់និយាយអ្វីច្រើន ក្រុមខ្លាំងនៅអាមេរិកឡាទីននេះ ពោរពេញដោយកីឡាករកំពូលៗ ទៅហើយ។ ខ្សែ ប្រយុទ្ធ Lionel Messi ជាតួអង្គសំខាន់ក្នុងការប្រកួតល្ងាចនេះ។
ដោយឡែក២គូទៀត គឺប៉េរូ ប៉ះជាមួយដាណឺម៉ាក លេងម៉ោង១១យប់ និងគូចុងក្រោយគឺក្រូអាតប៉ះជាមួយនីហ្សេរីយ៉ា លេងនៅម៉ោង២រំលងអាធ្រាត្រ៕